កម្សាន្ត៖ រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ បានកំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្ដាញសង្គម ដោយបុរសស្មោះស្នេហ៍ម្នាក់ បាននាំគ្រួសារទៅចូលស្ដីដណ្ដឹងកូនក្រមុំគេ កាត់ទឹក កាត់ភក់ ក្រោមដំណក់ទឹកភ្លៀង ឆ្លងឧបសគ្គយ៉ាងណាក៏ត្រូវតែទៅឲ្យដល់ផ្ទះខាងស្រីដែរ។

គ្រួសារកូនកម្លោះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីបុរសចិត្តស៊ូមួយនេះ បានកើតឡើងនៅក្នុងខេត្តមួយ នៃប្រទេសវៀតណាម ដោយយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា បើទោះបីជាមានឧបសគ្គលំបាកយ៉ាងណា ក៏កូនកំលោះ និង ក្រុមគ្រួសារនៅតែពុះពារទៅរហូតដល់គោលដៅ។

គ្រួសារកូនកម្លោះ

ទន្ទឹមនឹងនោះ ខែនេះគឺរដូវភ្លៀងធ្លាក់ ហើយចៃដន្យផ្ទះស្រុកកំណើតដែលកូនក្រមុំរស់នៅគឺត្រូវបានទឹកលិចដាច់ផ្លូវទៅហើយ ហើយថ្ងៃដែលកូនកំលោះចូលស្ដីគឺមានភ្លៀងធ្លាក់ស្រិចៗ ចំណែកផ្លូវដែលអាចទៅផ្ទះកូនក្រមុំបានក៏ត្រូវបានកាយជួសជុល មានដីរអិលថែមទៀត ដែលអាចឱ្យបានចតម៉ូតូត្រឹមមាត់ច្រក ហើយក៏ដើរកាត់វាលស្រែទាំងជំនូនពេញដៃ។

គ្រួសារកូនកម្លោះ

ជាពិសេសនោះ គ្រួសារកូនកម្លោះបានហែលទឹកកាន់ជំនូន ដើម្បីបានទៅដល់ផ្ទះកូនស្រី ដែលនាងបានស្លៀកឈុតក្រហម រួចស្រេចចាំនៅកំពង់ទឹកដើម្បីទទួលជំនូន។ បើទោះឆ្លងកាត់ឧបសគ្គច្រើន ប៉ុន្ដែមិនមានអ្នកគ្រោះថ្នាក់អ្វីឡើយ ផ្ទុយទៅវិញគ្រួសារកូនកំលោះបែរជាបង្ហាញភាពរីករាយនឹងការលះបង់របស់ពួកគេ៕

គ្រួសារកូនកម្លោះ
គ្រួសារកូនកម្លោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]