វៀតណាម៖ កន្លងមកប្រិយមិត្តបានស្គាល់រួចមកហើយ ពីអ្នកផលិតវីដេអូដ៏ល្បីល្បាញ Rick Kh ដែលរូបលោក តែងផលិតវីដេអូទាក់ទងទៅនឹងប្រវត្តិសាស្រ្តខ្មែរ ផ្សព្វផ្សាយកន្លែងទេសចរណ៍ និងចែករំលែករឿងរ៉ាវផ្សេងៗបង្ហោះលើបណ្ដាញសង្គម។ 

Rick Kh
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ រាល់វីដេអូដែលយុវជនរូបនេះផលិតឡើង ទទួលបានការកោតសរសើរ និងមានការគាំទ្រពីសំណាក់មហាជនគ្រប់ស្រទាប់តែម្ដង។ លើសពីនេះទៅទៀត រាល់វីដេអូទាំងអស់ សុទ្ធតែមានអ្នកចូលទស្សនា ស៊ែរច្រើនខ្លាំងផងដែរ។ មួយវិញទៀត គេសង្កេតឃើញថា អ្នកបង្កើតមាតិការូបនេះ តែងទៅដើរកម្សាន្តក្រៅប្រទេសជាញឹកញាប់ ដើម្បីថតបង្ហោះជូនហ្វេនៗទស្សនា។ 

Rick Kh

ជាមួយគ្នានេះដែរ ថ្មីៗនេះ Rick Kh ក៏បានធ្វើដំណើរនៅប្រទេសវៀតណាម ដើម្បីដើរកម្សាន្ត។ តែរឿងដែលហ្វេនចាប់អារម្មណ៍លើវីដេអូដែលលោកទើបនឹងបង្ហោះ ខុសពីវីដេអូផ្សេងៗនោះ គឺហ្វេនចាប់អារម្មណ៍ឃើញថា នៅក្នុងវីដេអូនាទី ២:៥២ ឃើញស្រមោលម្យ៉ាងហោះកាត់កញ្ចក់ ប្រៀបដូចស្រមោលអមនុស្ស។ ក្នុងនោះដែរ វីដេអូមួយនោះ ត្រូវបានអ្នកលេងបណ្ដាញសង្គមផ្ទុះការវែកញែក ថានោះជាអមនុស្ស ឬចំណាំងផ្លាតពីពន្លឺភ្លើង៕ 

Rick Kh 
Rick Kh 
Rick Kh 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]