កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាធ្លាប់បានឃើញរួចមកហើយ របស់លេងដែលកំពុងផ្ទុះការពេញនិយមក្នុងចំណោមកុមារៗ ដែលទៅណាមកណាក៏សំឡេងរបស់វា គេបានស្គាល់វាថា Lato-Lato ។ ជាពិសេស អ្នកច្បាស់ជាចង់ដឹងហើយថា តើប្រភពនៃរបស់លេងមួយនេះមានមកពីណា?
ងាកមកមើលពីប្រភពដើមនៃ ឈ្មោះថា Lato Lato គឺមានន័យថា ធ្វើឱ្យឮសំឡេងខ្ទប់គ្នា ហើយវាមិនមែនជារបស់លេងថ្មី ដែលគេទើបបង្កើតនោះទេ តាមពិតទៅវាមានកំណើតនៅសហរដ្ឋអាមេរិក តាំងពីអំឡុងឆ្នាំ ១៩៦០ និង ១៩៧០ មកម៉្លេះ ដែលកាលណោះគេហៅវាថា Clackers ។
ដោយឡែក វាត្រូវបានគេចាត់ទុករបស់លេងមានគ្រោះថ្នាក់ ព្រោះតែវាត្រូវធ្វើឡើងដោយមានគ្រាប់ជាថ្មកញ្ចក់ ដែលបណ្ដាលឱ្យងាយបែក និង បង្កគ្រោះថ្នាក់ទៅដល់ក្មេងជាច្រើន។ ហើយខាងក្រសួងពាក់ព័ន្ធក៏បានដាក់ច្បាប់សុវត្ថិភាពថ្មី ទៅលើអ្នកផលិតវា ទើបចុងក្រោយ Clackers ក៏លែងមានវត្តមាននៅអាមេរិកតទៅទៀត។
យ៉ាងណាមិញ មកទល់សព្វថ្ងៃ Clackers ក៏ត្រូវបានគេកែប្រែមកជា Lato-Lato វិញម្តង ដោយផលិតពីជ័រ ហើយមើលទៅវានៅតែ ផ្ទុះការពេញនិយមលេងយ៉ាងច្រើនពីក្មេងៗដដែល ពិសេសគឺតំបន់អាស៊ីនេះតែម្ដង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]