ពិតណាស់ ប្រព័ន្ធភាពស៊ាំដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការឆ្លងជំងឺផ្សេងៗ ក៏ដូចជាជួយឲ្យរាងកាយមានសុខភាពល្អ។ យ៉ាងណាមិញ ប្រសិនបើយើងជ្រើសរើសរបបអាហារមិនត្រឹមត្រូវទេនោះ ប្រព័ន្ធភាពស៊ាំរបស់យើងក៏អាចចុះខ្សោយផងដែរ។
តើអាហារប្រភេទណាខ្លះ ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ពពួកស្ករ
- អាហារកែច្នៃ
- គ្រឿងស្រវឹង
- អាហារចៀន
- អាហារប្រៃខ្លាំង
- ខ្លាញ់មិនឆ្អែតដែលមាននៅក្នុងពពួកអាហារចៀន និងអាហារដុត
- ជាតិកាហ្វេអ៊ីនច្រើនជ្រុល។
គន្លឹះល្អៗជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ជៀសវាងការជក់បារី និងកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង គឺជាវិធីសាស្ត្រដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។ លើសពីនេះ គ្នាយើងក៏អាចអនុវត្តន៍តាមគន្លឹះមួយចំនួនទៀត ដូចខាងក្រោម៖
១. ញ៉ាំរបបអាហារដែលមានតុល្យភាព
របបអាហារតុល្យភាពសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ ដែលជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះហើយ យើងគួរញ៉ាំរបបអាហារប្រភេទនេះ ដែលរួមមានបន្លែ ផ្លែឈើ សារជាតិរ៉ែ ខ្លាញ់ល្អ និងអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដូចជាផ្លែក្រូច ផ្លែត្របែក ផ្លែឪឡឹក និងប៉េងប៉ោះជាដើម។
២. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ការរក្សាជាតិទឹកក្នុងរាងកាយមានសារៈសំខាន់ណាស់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំ ក៏ដូចជាជួយទ្រទ្រង់សុខភាពទូទៅ។ ដូច្នេះហើយ យើងចាំបាច់ត្រូវញ៉ាំទឹកឲ្យតិចឲ្យបាន៨កែវក្នុងមួយថ្ងៃ។
៣. ហាត់ប្រាណជាទៀងទាត់
ដើម្បីជួយឲ្យមុខងារប្រព័ន្ធភាពស៊ាំរឹងមាំ យើងគប្បីធ្វើលំហាត់ប្រាណជាទៀងទាត់ យ៉ាងហោចណាស់ឲ្យ១៥០នាទីក្នុងមួយសប្តាហ៍។
៤. គេងឲ្យបានគ្រប់គ្រាន់
ទន្ទឹមនឹងនេះដែរ ការគេងបានគ្រប់គ្រាន់ រយៈពេលពី៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ អាចជួយឲ្យប្រព័ន្ធ ភាពស៊ាំរបស់យើងរឹងមាំ ព្រមទាំងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សេងៗ។
៥. គ្រប់គ្រងស្រ្តេសឲ្យបានល្អ
នៅពេលដែលកម្រិតស្រ្តេសខ្ពស់ នោះអាចជះឥទ្ធិពលមិនល្អដល់ប្រព័ន្ធភាពស៊ាំរបស់យើង។ អ៊ីចឹងហើយ យើងគួរព្យាយាមគ្រប់គ្រងស្រ្តេសឲ្យបានល្អ ដោយអនុវត្តន៍សកម្មភាពកំសាន្ត ឬហាត់យូហ្គា និងធ្វើសមាធិជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]