ភ្នំពេញ៖ ថ្មីៗនេះយើងឃើញ ប្រោន បង្ហោះរបៀបធ្វើភេសជ្ជៈ Matcha Avocado Frappe ដែលជាភេសជ្ជៈមានប្រជាប្រិយភាពខ្លាំងមួយរបស់គាត់លើបណ្ដាញសង្គម Tik Tok និង Facebook។ ក្រៅពីនោះ យើងក៏ឃើញថាមានអ្នកលេង Tik Tok មួយចំនួនក៏បានសាកល្បងធ្វើតាម ហើយក៏លាន់មាត់ថាឆ្ងាញ់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែអ្វីដែលឆ្ងល់នោះថា គាត់ចែកចាយរូបមន្តធ្វើភេសជ្ជៈមួយនេះ មិនខ្លាចគេចម្លងតាមទេ?
យើងបានសួរសំណួរនេះទៅកាន់ផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុន ប្រោន ផ្ទាល់ ហើយគាត់បានពន្យល់ថា ភេសជ្ជៈនេះបើមានគេធ្វើតាមកាន់តែច្រើនគឺកាន់តែល្អ។
គាត់បន្តថា ប្រោន ច្នៃភេសជ្ជៈនេះឡើង ដើម្បីជួយគាំទ្រផលិតផលក្នុងស្រុក។ ប្រោន បានជួយប្រមូលទិញផ្លែប័រមណ្ឌលគិរីនេះជារៀងរាល់ឆ្នាំ ប៉ុន្តែតម្រូវការនេះ គឺនៅទាបនៅឡើយបើធៀបនឹងទិន្នផលដែលកសិករយើងផលិតបាន។ ដោយសារតែមូលហេតុនេះហើយ ទើបយើងសម្រេចចែករំលែករូបមន្តនេះជាសាធារណៈ ហើយសង្ឃឹមថាបងប្អូនយើងនៅតាមផ្ទះ ឬតាមហាងមួយចំនួនអាចធ្វើតាម ហើយជួយរកទិញផ្លែប័រក្នុងស្រុករបស់យើងនេះមកញ៉ាំទាំងអស់គ្នាបាន។
គួរឲ្យកត់សម្គាល់ថា ផ្លែប័រមណ្ឌលគិរីពិសេសត្រង់ថាសាច់វាល្មួតល្អ ហើយមានជាតិផ្អែមតិចៗ ខុសពីផ្លែប័រនាំចូលពីប្រទេសមួយចំនួន ដែលភាគច្រើនរៀងសាប មានសសៃ ឬញ៉ាំទៅរៀងទឹកៗ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]