ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្ដក្រុងប្រមាណ ៣៥០គ្រឿង ដើម្បីដឹកបងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋ ទៅស្រុកកំណើត។ ដើម្បីឲ្យពួកគាត់បានទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិឡើង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សម្ដេចតេជោ ហ៊ុនសែន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហេង សួរ រដ្ឋលេខាធិការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ដើម្បីជម្រុញឲ្យការងារនេះ ទទួលបានជោគជ័យ ក្នុងការអនុវត្តទៅតាមប្រសាសន៍ ដ៏ខ្ពង់ស្ពស់របស់សម្ដេចតេជោ ហ៊ុន សែន

ឯកឧត្តម ឃួង ស្រេង

លើសពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្ដក្រុង ប្រមាណ៣៥០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដល់បងប្អូនកម្មករ និយោជិក រួមទាំងប្រជាពលរដ្ឋទាំងអស់។ ដោយប្រើរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ពេលខាងមុខនេះ ដោយមិនឥតគិតថ្លៃ និងបែងចែកជា១០ ទីតាំងនៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម ឃួង ស្រេង បានប្រសាសន៍ ជម្រុញឲ្យមន្រ្ដីពាក់ព័ន្ធ ដែលអនុវត្តការងារនេះ ត្រូវបំពេញការងារនេះឲ្យបានល្អ ជាមួយនឹងការបើកបរ ប្រកបដោយការប្រុងប្រយ័ត្ន។ ដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូន ជាអ្នករួមដំណើរទាំងទៅនឹងមកភ្នំពេញវិញ ដោយមិនមានការរើសអើង ហើយបន្ថែមទៀតនោះ អាជ្ញាធរខណ្ឌ ដែលមានចំណតនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចុះពិនិត្រ និងសម្រួលការងារនេះ រួមទាំងរៀបចំសន្ដិសុខ​ សណ្ដាប់ធ្នាប់ឲ្យបានល្អ។ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រថយន្ដក្រុង
រថយន្ដក្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]