កម្សាន្ត៖ អាចនិយាយបានថា កម្មវិធីប្រកួតបវរកញ្ញា Miss Universe ជាកម្មវិធីមួយដ៏ពេញនិយម និងមានការទទួលស្គាល់គាំទ្រច្រើនពីបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក។ ពិតណាស់ កម្មវិធី Miss Universe តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកនារីមកពីប្រទេសណាមួយ ក្លាយជាម្ចាស់ជ័យលាភីផងដែរ។ 

ជាមួយគ្នានេះដែរ រឿងដ៏ភ្ញាក់ផ្អើលសម្រាប់ហ្វេនអ្នកគាំទ្រដល់កម្មវិធី Miss Universe នោះ គឺកាលពីឆ្នាំ ២០១៨ មានបវរកញ្ញាមួយរូបមកពីប្រទេស អេស្ប៉ាញ ដែលជាបុរសកែភេទទៅជាស្រី បានចូលរួមប្រកួតក្នុងកម្មវិធី Miss Universe 2018។ ហើយបវរកញ្ញារូបនេះ ក៏ជាបុរសកែភេទលើកដំបូង ដែលបានឈរជើងប្រកួតលើឆាក Miss Universe ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Angela Ponce Miss Universe Spain 2018
Angela Ponce Miss Universe Spain 2018

តួយ៉ាង រំលងបានប៉ុន្មានឆ្នាំ ក្នុងឆ្នាំ២០២៣នេះ Miss Universe Netherlands 2023 ក៏ជាបុរសកែភេទផងដែរ ដែលទើបនឹងឈ្នះក្លាយជាបវរកញ្ញាចក្រវាឡ Netherlands ត្រៀមប្រកួតលើឆាក Miss Universe 2023នេះ។ មួយវិញទៀត ទោះបី Rikkie Valeria Miss Universe Netherlands 2023ជាជាបុរសកែភេទទៅជានារី ត្រៀមតំណាងប្រទេសខ្លួន ប៉ុន្តែមានមហាជនជាច្រើន បានរីករាយនឹងតំណែងរបស់នាងគ្រប់ៗគ្នាតែម្ដង៕ 

Rikkie Valeria Miss Universe Netherlands 2023
Rikkie Valeria Miss Universe Netherlands 2023
Rikkie Valeria Miss Universe Netherlands 2023

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]