ថៃ៖ មកទល់បច្ចុប្បន្ននេះ សម្រាប់តារាសម្ដែងស្រីជើងចាស់ Ann Thongprasom តែងតែត្រូវបានបណ្ដាហ្វេនជាច្រើន ចាប់អារម្មណ៍ទៅលើ សម្រស់ ស្ទាយ៍តុបតែងខ្លួន ដែលបង្ហាញចេញនូវភាពលេចធ្លោ និងកាន់តែក្មេងជាងវ័យ ស្របពេលមានអាយុឈានចូលខ្ទង់ ៤៦ឆ្នាំ ទៅហើយក្ដី។
ជាក់ស្ដែង ថ្មីៗនេះ នៅលើបណ្ដាញសង្គមរបស់ តារាស្រី Ann បានទាញការយកចិត្តទុកដាក់ ពីសំណាក់អ្នកតាមដាន បន្ទាប់ពីបញ្ចេញរូបភាពប៉ុន្មានសន្លឹក ដែលនៅក្នុងនោះ រូបនាង បានធ្វើការតុបតែងខ្លួន ក្នុងឈុតអាវវាលពណ៌ស លេងស្ទាយ៍ពាក់វ៉ែនតា ដែលមើលទៅ ពិតជាពោរពេញដោយភាពស្រស់ស្អាត ជាពិសេស មានមន្តស្នេហ៍ជាមួយនឹងការបញ្ចេញភាពស៊ិ.ច.ស៊ីរបស់នាង ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ បើទោះបីជាស្ទាយ៍មួយនេះ ហាក់មានភាពសាមញ្ញ និងជាឈុតពាក់ចេញមកកម្សាន្តតាមបែបធម្មតាក៏ពិតមែន តែការលេងខ្លួនរបស់នាង នៅតែអាចទាក់ទាញបាននូវការពេញចិត្តពីអ្នកគាំទ្រ ក៏ដូចជាការសរសើរពីការរៀបចំខ្លួន ឲ្យមើលទៅកាន់តែមានភាពវ័យក្មេងជាងមុន ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]