ថៃ៖ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ជាសេដ្ឋីស្រុកស្រែ បានចំណាយលុយ ពួយជួលអកកេះ ដើម្បីមករាំយ៉ាងសប្បាយម្នាក់ឯងនៅឯផ្ទះ បន្ទាប់ពីរកស៊ីកាក់កបពីការលក់ផ្លែទុរេន បានយ៉ាងសន្ធឹកសន្ធាប់។
ក្នុងនោះដែរ ត្រូវបានគេដឹង បុរសរូបនេះ ទទួលបានចំណូលយ៉ាងច្រើនពីការលក់ទុរេន រហូតដល់ជិត ៣០ម៉ឺនដុល្លារ ហើយដោយសារតែរំភើបចិត្តពេក បុរសរូបនេះ បានជួលអកកេះមកជប់លៀង រាំលេងតែម្នាក់ឯង ដែលកំពុងតែធ្វើឲ្យមហាជន មានការចាប់អារម្មណ៍មិនតិចនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ បុរសរូបនេះត្រូវបានគេដឹងថា ជាម្ចាស់ចម្ការទុរេនធំមួយកន្លែង ខណៈក្នុងមួយរដូវកាលពិតជាមានភាពកាក់កបខ្លាំងណាស់។ ជាពិសេស ខណៈដែលបានជប់លៀងយ៉ាងមួយអស់ដៃ នៅក្នុងវីដេអូ គេឃើញថា មានតែបុរសរូបនេះ ព្រមទាំងសមាជិកគ្រួសារតែប៉ុន្មាននាក់ផ្សេងទៀត ដែលអង្គុយមើលអកកេះ ដោយមិនមានមនុស្សដទៃផ្សេងទៀតនោះទេ ស្របពេលដែលមហាជនឃើញហើយ ក៏មានការពេញចិត្ត បន្ទាប់ពីធ្វើការហត់នឿយ និងទទួលបានប្រាក់កំរៃជាច្រើនបែបនេះ៕
ប្រភពតិកតុក៖ news.refresh
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]