ភ្នំពេញ៖ ធនាគារ ព្រីនស៍ ម.ក ដែលទទួលបានពានរង្វាន់ជាច្រើន បានចាប់ផ្តើមដំណើរអាជីវកម្មដំបូងនៅក្នុងឆ្នាំ២០១៥ ហើយចាប់តាំងពីពេលនោះមក បានរីកលូតលាស់ក្លាយជាដៃគូប្រកួតប្រជែងដ៏ខ្លាំងខ្លាមួយក្នុងវិស័យធនាគារនៅកម្ពុជា ដោយសារវេទិកាធនាគារឌីជីថលដ៏ទំនើប សេវាកម្មផ្ទាល់ខ្លួន និងផលិតផល ព្រមទាំងសេវាកម្មពេញលេញ ដែលផ្តល់នូវដោះស្រាយសេវាហិរញ្ញវត្ថុដែលមានលក្ខណៈសាមញ្ញ និងមិនស្មុគ្រស្មាញ ដោយផ្តោតសំខាន់លើភាពងាយស្រួល និងសុវត្ថិភាពសម្រាប់បទពិសោធន៍ធនាគារដ៏មនោរម្យ ស្របតាមតម្រូវការរបស់អតិថិជនរបស់យើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធី PRINCE Mobile - កម្មវិធីសេវាធនាគារតាមទូរស័ព្ទដែលទទួលបានពានរង្វាន់ជាច្រើន ជាមួយនឹងលក្ខណៈពិសេសប្រកបដោយភាពច្នៃប្រឌិត និងសុវត្ថិភាពដែលអ្នកប្រើប្រាស់អាចចូលប្រើប្រាស់ផលិតផលសន្សំ និងការគ្រប់គ្រងសាច់ប្រាក់យ៉ាងទូលំទូលាយ ដោយមានទំនុកចិត្ត។
ធនាគារ ព្រីនស៍ មានសមត្ថភាពទូលំទូលាយលើសេវាធនាគារឌីជីថល រួមទាំងសេវាធនាគារតាមទូរស័ព្ទ និងការទូទាត់តាមប្រព័ន្ធឌីជីថល ដែលស្ថិតនៅក្នុងប្រព័ន្ធដែលមានភាពងាយស្រួល និងមានសុវត្ថិភាព។ លក្ខណៈពិសេសជាកញ្ចប់របស់កម្មវិធី PRINCE Mobile បានឈ្នះពានរង្វាន់ជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ភាពច្នៃប្រឌិត ដោយផ្តល់នូវដំណោះស្រាយធនាគារតាមទូរស័ព្ទដ៏ល្អបំផុតដល់អតិថិជនសម្រាប់តម្រូវការធនាគាររបស់ពួកគេ។ ផ្តើមពីមុខងារបើកគណនីថ្មី រហូតដល់មុខងារទូទាត់ និងមុខងារផ្ទេរប្រាក់ អតិថិជនអាចចូលប្រើសេវាធនាគារ ព្រីនស៍ ពីចម្ងាយតាមរយៈទូរស័ព្ទដៃរបស់ពួកគេ ដោយមានសុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង! ការកែលម្អ និងការធ្វើបច្ចុប្បន្នភាព ដូចជាការទូទាត់អន្តរធនាគារ តាមរយៈ KHQRកូដ ការផ្ទេរប្រាក់អន្តរជាតិតាមរយៈសេវាផ្ទេរប្រាក់Ria ការគ្រប់គ្រង និងការបង្កើតប័ណ្ណទូទាត់ និងការបង់ប្រាក់ជាដើម ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្នុងសម័យសេដ្ឋកិច្ចឌីជីថលនេះ។ អ្នកប្រើប្រាស់អាចបង្កើតគណនីថ្មីបានភ្លាមៗនៅលើកម្មវិធី PPRINCE Mobile គ្រប់ទីកន្លែង គ្រប់ពេលវេលា និងថែមទាំងអាចកំណត់លេខគណនីរបស់ពួកគេតាមចំណង់ចំណូលចិត្ត ជាមួយនឹងលេខពិសេស ឬលេខសំណាង។
កម្មវិធី PRINCE MobileBiz និងកម្មវិធី PRINCE Merchant ផ្តល់ជូនភាពងាយស្រួលបំផុត សម្រាប់អតិថិជនអាជីវកម្ម និងអាជីវកររបស់យើង។
កម្មវិធី PRINCE MobileBiz និងកម្មវិធី PRINCE Merchant គឺជាកម្មវិធីធនាគារតាមទូរស័ព្ទសម្រាប់អាជីវកម្ម ដែលឈ្នះពានរង្វាន់ជាមួយនឹងមុខងារបំពេញតម្រូវការជាក់លាក់របស់អាជីវកម្មដែលងាយស្រួលក្នុងការប្រើប្រាស់ និងមានសុវត្ថិភាព។ ម្ចាស់អាជីវកម្ម និងអាជីវករព្រីនស៍ អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេជាមួយធនាគារ ព្រីនស៍ ពីចម្ងាយ ដោយមិនចាំបាច់ចូលកាន់សាខាធនាគារនោះទេ។ ជាមួយនឹងកម្មវិធី PRINCE MobileBiz អតិថិជនអាចទទួល និងផ្ទេរប្រាក់ទៅដៃគូអាជីវកម្មផ្សេងទៀត និងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃដោយភាពងាយស្រួល ទន្ទឹមនឹងនោះនៅលើកម្មវិធី PRINCE Merchant ម្ចាស់អាជីវកម្មអាចគ្រប់គ្រងរាល់ប្រតិបត្តិការរបស់សាខា ឬហាងលក់រាយរបស់ពួកគេបានយ៉ាងងាយស្រួល និងរីករាយជាមួយការទូទាត់ដោយគ្មានសាច់ប្រាក់ជាមួយប្រព័ន្ធ KHQR។
លើសពីនេះ អតិថិជនអាជីវកម្មអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗពីគណនីអាជីវកម្មផ្លឹស ដែលទទួលបានការប្រាក់ ស្របពេលនឹងការគ្រប់គ្រងសាច់ប្រាក់ប្រចាំថ្ងៃបានយ៉ាងងាយស្រួល និងគណនីមូលប្បទានប័ត្រអាជីវកម្ម ដែលអាចគ្រប់គ្រងរាល់កិច្ចការហិរញ្ញវត្ថុសំខាន់ៗនៃប្រតិបត្តិការអាជីវកម្ម ស្របពេលដែលបង្កើនប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រាក់អាជីវកម្ម និងប្រាក់ផ្ទាល់ខ្លួន។
ផ្តល់ជូនសេវាកម្មពេញលេញនៃប័ណ្ណឥណទាន និងឥណពន្ធ ដែលផ្តល់រង្វាន់ និងការបញ្ចុះតម្លៃជាបន្តបន្ទាប់ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់។
ធនាគារ ព្រីនស៍ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការបង្កើតថ្មី ដើម្បីធានាថា អតិថិជនដែលជាម្ចាស់ប័ណ្ណធនាគារ ព្រីនស៍គ្រប់រូបអាចទទួលបានឯកសិទ្ធិភាព និងអត្ថប្រយោជន៍ទាំងអស់ដែលពួកគេសក័្តសមនឹងទទួលបាន នៅពេលប្រើប្រាស់សេវាប័ណ្ណឥណទានរបស់យើង។ អតិថិជនទទួលបានប្រូម៉ូសិនដ៏ល្អបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ និងការធ្វើដំណើរកម្សាន្ត រួមទាំងការហោះហើរ និងការស្នាក់នៅ ការដឹកជញ្ជូនអាហារ ការដើរទិញឥវ៉ាន់ ការកម្សាន្ត និងអត្ថប្រយោជន៍ជាច្រើនទៀត!
ប្រព័ន្ធរួមបញ្ចូលគ្នាជាមួយប្រព័ន្ធផ្ទេរប្រាក់ក្នុងស្រុកទាំងអស់ ដែលផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា និងដៃគូអន្តរជាតិជាមួយ Ria Money Transfer និង Merchantrade សម្រាប់សេវាផ្ទេរប្រាក់ក្រៅប្រទេស។
យើងជាធនាគារសមាជិកនៃប្រព័ន្ធផ្ទេរប្រាក់ក្នុងស្រុករបស់ធនាគារជាតិនៃកម្ពុជា ដែលមានដូចជាសេវាទូទាត់រហ័ស ប្រព័ន្ធរីធែលផេ ប្រព័ន្ធផាត់ទាត់ជាតិ (NCS) និងប្រព័ន្ធបាគង ដើម្បីផ្តល់ជម្រើសផ្សេងៗដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់អន្តរធនាគារ។ កាលពីឆ្នាំមុន យើងបានចាប់ដៃគូជាមួយ Ria Money Transfer ដើម្បីដាក់ដំណើរការសេវាផ្ទេរប្រាក់ក្រៅប្រទេសនៅគ្រប់សាខារបស់យើង និងនៅលើកម្មវិធីPRINCE Mobile ដែលអតិថិជនអាចធ្វើការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមពេលវេលាជាក់ស្តែងជាមួយនឹងថ្លៃសេវាសមរម្យ។ យើងក៏បានចាប់ដៃគូជាមួយ Merchantrade សម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសផងដែរ ដែលអតិថិជនអាចធ្វើប្រតិបត្តិការបាននៅគ្រប់សាខា។
សាលសេវាធនាគារអាទិភាព ផ្តោតសំខាន់លើអតិថិជន ដែលការសម្រេចចិត្ត និងសេវាកម្មមានសារៈសំខាន់សម្រាប់ផ្នែកអ្នកមានទ្រព្យធន
យើងបានបង្កើតសាលសេវាធនាគារអាទិភាពរបស់ធនាគារ ព្រីនស៍ ជាច្រើនកន្លែង ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលមានទ្រព្យធនច្រើន ដែលទាមទារសេវាធនាគារបត់បែនស្របតាមតម្រូវការដែលពួកគេទម្លាប់ប្រើប្រាស់។ អតិថិជនសេវាធនាគារអាទិភាពរបស់យើង អាចរីករាយនឹងសេវាកម្មដែលយកចិត្តទុកដាក់ ប្រកបដោយការប្រុងប្រយ័ត្ន និងសេវាកម្មផ្ទាល់ខ្លួន នៅក្នុងបរិយាកាសដ៏ប្រណិត និងឯកជន ជាមួយនឹងការផ្តល់សេវាកម្មយ៉ាងយកចិត្តទុកដាក់ពីប្រធានទំនាក់ទំនងអតិថិជន នៅពេលណាត់ជួប។ លើសពីនេះ អតិថិជនសេវាធនាគារអាទិភាព នឹងទទួលបានសេវាកម្មពិសេស និងការប្រឹក្សាហិរញ្ញវត្ថុពីប្រធានទំនាក់ទំនងអតិថិជនរបស់ពួកគេ ដូចជាជំនួយការក្នុងការគ្រប់គ្រងគណនីធនាគារ និងប្រតិបត្តិការធនាគារ ព្រមទាំងសេវាកម្មគ្រប់គ្រង។ ជាមួយគ្នាផងដែរ ពួកគេក៏អាចរីករាយជាមួយអត្ថប្រយោជន៍បន្ថែម និងឯកសិទ្ធិភាពផ្តាច់មុខពីដៃគូក្នុងស្រុក និងដៃគូទូទាំងពិភពលោករបស់យើង។
ធនធានមនុស្ស គឺជាការផ្តោតសំខាន់មួយរបស់យើង និងជាកត្តាសំខាន់ដែលនាំធនាគារមានជំហររឹងមាំនៅសព្វថ្ងៃនេះ។
បុគ្គលិករបស់យើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត និងជាកម្លាំងចលករដ៏សំខាន់របស់យើង។ ដោយចាប់ផ្តើមពីចំនួនបុគ្គលិកត្រឹមតែ ១០៩ នាក់ ឥឡូវនេះយើងមានបុគ្គលិកច្រើនជាង ១.០០០ នាក់ដែលកំពុងគ្របដណ្តប់នៅទូទាំង ៣៤ សាខាទូទាំងប្រទេសកម្ពុជា។ ក្រុមការងារធនធានមនុស្ស (HR) ដែលបានឈ្នះពានរង្វាន់ជាច្រើន គឺស្ថិតក្នុងចំណោមក្រុមការងារដ៏ល្អ និងសំខាន់បំផុតក្នុងការទាក់ទាញ រក្សា និងបង្កើនជំនាញបុគ្គលិករបស់យើង សម្រាប់កំណើនអាជីព និងការពេញចិត្តក្នុងការងារ។ ធនាគារ ព្រីនស៍ បានបង្កើតកន្លែងធ្វើការប្រកបដោយភាពវិជ្ជមាន និងផ្តល់រង្វាន់ជាបន្តបន្ទាប់សម្រាប់បុគ្គលដែលមានទេពកោសល្យរបស់យើង ដោយបង្កើតបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈប្រកបដោយភាពជាម្ចាស់ការ និងផ្តល់នូវបរិយាកាសការងារប្រកបដោយភាពអំណោយផល និងស្និទ្ធស្នាល សម្រាប់ពួកគេក្នុងការរួមចំណែក និងអភិវឌ្ឍអាជីព។
អភិបាលកិច្ចសាជីវកម្មល្អបំផុត ដែលគាំទ្រដោយមូលធនរឹងមាំ ការពង្រឹងប្រតិបត្តិការ កេរ្តិ៍ឈ្មោះ និងជំហរហិរញ្ញវត្ថុរបស់យើង។
ដូចទៅនឹងធនាគារលំដាប់លេខមួយផ្សេងទៀត អភិបាលកិច្ចសាជីវកម្ម គឺជាដំណាក់កាលស្នូលនៅក្នុងដំណើរគ្រប់គ្រងរបស់ធនាគារ ព្រីនស៍។ ការគ្រប់គ្រងអភិបាលកិច្ចដ៏តឹងរ៉ឹងរបស់យើងមានចាប់ពីនាយកប្រតិបត្តិដែលមានកម្រិតជំនាញវិជ្ជាជីវៈខ្ពស់ផ្សេងៗគ្នា គណៈកម្មាធិការក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រងដែលផ្តល់ឱ្យធនាគារនូវការត្រួតពិនិត្យ និងសមតុល្យលើអនុបាតមូលធនសំខាន់ៗ។ ក្រុមប្រឹក្សាភិបាល និងក្រុមអ្នកគ្រប់គ្រងបានដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំធនាគារដោយប្រាជ្ញា និងការយកចិត្តទុកដាក់ ដើម្បីឈានមុខគេក្នុងវិស័យធនាគារនៅកម្ពុជា ដោយព្យាយាម និងខិតខំប្រឹងប្រែងគ្រប់ជំហាន ដើម្បីធានាថាធនាគារផ្តល់នូវផលិតផលហិរញ្ញវត្ថុ និងដំណោះស្រាយដ៏ល្អបំផុតដល់អតិថិជនរបស់ខ្លួន។ ដើមទុនទូទាត់របស់ធនាគារ ព្រីនស៍ មានចំនួន ២៥០លានដុល្លារអាមេរិក ដែលលើសពីតម្រូវការបទប្បញ្ញត្តិអប្បបរមាចំនួន ៧៥លានដុល្លារសម្រាប់ធនាគារពាណិជ្ជ។ ទ្រព្យសកម្មសរុបរបស់យើងមានចំនួន ១.០១៥លានដុល្លារអាមេរិក ដែលភាគច្រើនបានមកពីកំណើននៃប្រាក់កម្ចីអតិថិជន និងទទួលបានមូលនិធិពីប្រាក់បញ្ញើអតិថិជន។ ទាំងអស់នេះហើយដែលនាំឱ្យយើងអាចនៅជួរមុខជាមួយធនាគារសំខាន់ៗនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់ប្រជាជន និងប្រទេសកម្ពុជា។
ដៃគូសហការប៊េងកាសួរេន ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ដ៏ល្បីល្បាញនៅលើពិភពលោក។
ដោយការខិតខំផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដ៏សារៈសំខាន់ដល់អតិថិជនរបស់យើង នៅឆ្នាំ២០២២ ធនាគារ ព្រីនស៍ បានចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) លើការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងដល់អតិថិជនដ៏មានតម្លៃរបស់យើងតាមរយៈសេវាកម្មOne Stopដែលមានភាពងាយស្រួល និងឱកាសក្នុងការទទួលបាននូវដំណោះស្រាយជាច្រើនប្រភេទ លើផ្នែកធានារ៉ាប់រង និងផ្នែកសេវាធនាគារល្អបំផុត។ បញ្ជរអេ អាយ អេ មាននៅគ្រប់សាខាទាំង៣៤ របស់ធនាគារ ព្រីនស៍ ដើម្បីផ្តល់ការប្រឹក្សាផ្នែកធានារ៉ាប់រង ខណៈពេលដែលពួកគេធ្វើប្រតិបត្តិការធនាគារជាមួយយើង។ យើងបានរួមបញ្ចូលប្រព័ន្ធទូទាត់បុព្វលាភជាមួយ អេ អាយ អេ ដែលផ្តល់ឱ្យអតិថិជនរបស់យើងនូវភាពងាយស្រួលក្នុងការទូទាត់ទៅ អេ អាយ អេ ភ្លាមៗនៅលើកម្មវិធី PRINCE Mobile ។
ធនាគារឈ្នះពានរង្វាន់សម្រាប់កម្ពុជា ដែលដឹកនាំដោយជនជាតិខ្មែរ
ជាចុងក្រោយ ធនាគារ ព្រីនស៍ ថ្មីៗនេះបានឈ្នះពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើនក្នុងផ្នែកនវានុវត្តន៍ គាំទ្រដល់វិស័យសហគ្រាសធនតូច និងមធ្យម អភិបាលកិច្ចសាជីវកម្មដ៏តឹងរ៉ឹង ទំនួលខុសត្រូវសង្គមដែលមានឥទ្ធិពល (CSR) និងធនាគារពាណិជ្ជល្អបំផុតនៅប្រទេសកម្ពុជា។ យើងសូមថ្លែងអំណរគុណដល់អតិថិជន និងដៃគូអាជីវកម្មដ៏មានតម្លៃទាំងអស់របស់យើង ដែលជាកត្តាជំរុញឱ្យយើងសម្រេចបាននូវសមិទ្ធផលនេះ។ នេះជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់របស់យើង និងការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការធ្វើឱ្យធនាគារ ព្រីនស៍ ក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]