ភ្នំពេញ៖ ធនាគារ ABA ​ បានប្រកាសពីភាពជោគជ័យក្នុងការបង្កើន​ដើមទុនដែលបានបង់ពី 660 លានដុល្លារ គិតត្រឹមថ្ងៃទី 1 ខែមករា ឆ្នាំ 2023 ដល់ 1.1 ប៊ីលានដុល្លារ គិតត្រឹមថ្ងៃនេះ ដោយបានបន្ថែមដើមទុនពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន។ ការបន្ថែមដើមទុននេះ ត្រូវបានធ្វើឡើងកាលពីថ្មីៗនេះ ស្របតាមការអនុម័តរបស់ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្ដាលរបស់ប្រទេសយើង។

លោក Askhat Azhikhanov ​នាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការកើនឡើងនៃដើមទុននេះ បានគូសបញ្ជាក់ពីកំណើនដ៏គួរឲ្យកត់សម្គាល់របស់ ABA និងការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការបំពេញតម្រូវការរបស់អតិថិជនដែលកំពុងតែបន្តកើនឡើង។ ជាមួយនឹងមូលដ្ឋានដើមទុនដ៏ធំ ធនាគារ ABA ត្រៀមលក្ខណៈរួចរាល់ក្នុងការពង្រីកបន្ថែមនូវ វិសាលភាពនៃបណ្ដាញរូបវន្ត តាមរយៈការបើកសាខាថ្មី និងទីតាំងស្វ័យសេវា ខណៈបន្ដផ្ដល់ជូនផលិតផល និងសេវាធនាគារនវានុវត្ត ប្រកបដោយភាពងាយស្រួល។

លោកបានបន្ថែមទៀតថា៖

គួរឲ្យសម្គាល់ផងដែរថា ធនាគារជាតិកាណាដា បានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈកំណើនដ៏រឹងមាំរបស់ធនាគារ ABA។

លោក Madi Akmambet អភិបាលប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖

​លោក Akmambet បានបន្ដថា៖

យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2022 របស់ធនាគារជាតិនៃកម្ពុជា ABA គឺជាធនាគារពាណិជ្ជធំបំផុត នៅប្រទេសកម្ពុជា ផ្អែកលើទ្រព្យសកម្មសរុប, ប្រាក់កម្ចី, ប្រាក់បញ្ញើ, និងប្រាក់ចំណេញ។ តាមរយៈជំហរការងារបែប អតិថិជនជាបង្គោល, ផលិតផលធនាគារទូលំទូលាយ, និងទំនើបកម្មបច្ចេកវិទ្យាឌីជីថល ធ្វើឲ្យធនាគារពង្រីកវិសាលភាពបានឆាប់រហ័ស និងទទួលបានការសាទរយ៉ាងទូលំទូលាយ។ បច្ចុប្បន្ន​ ធនាគារ ABA បម្រើអតិថិជនចំនួន 3 លាន ជាមួយមូលដ្ឋានបញ្ញើ 8.2 ប៊ីលាន។ ផលបត្រកម្ចីរបស់ ABA គឺមាន 7.2 ប៊ីលាន ដែលបញ្ចូលយ៉ាងពេញលេញទៅក្នុងសេដ្ឋកិច្ចកម្ពុជា និងមានអត្រា 22% នៃផលិតផល​ក្នុងស្រុក​សរុប (GDP) របស់កម្ពុជា។

គណៈគ្រប់គ្រងធនាគារ ABA បានសាទរ និងកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គោលនយោបាយ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាពនយោបាយ។

ABA ក៏បានកោតសរសើរដល់ធនាគារជាតិនៃកម្ពុជា សម្រាប់ការបង្កើតបរិយាកាសប្រកួតប្រជែងដោយស្មោះត្រង់ រក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុនៃទីផ្សារ និងគាំទ្រដល់កំណើនប្រកបដោយចីរភាព និងបរិយាបន្ន នៅក្នុងវិស័យធនាគារ។

ជាចុងក្រោយ ធនាគារ ABA សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបន្តផ្ដល់ការជឿទុកចិត្ត និងគាំទ្រជារៀងរហូតមក។ ABA នៅតែឈរយ៉ាងរឹងមាំ ក្នុងការផ្ដល់សេវាកម្ម និងផលិតផលធនាគារដ៏ទំនើប ដើម្បីបម្រើប្រយោជន៍ជូនអតិថិជនគ្រប់រូប និងអាជីវកម្មនានានៅទូទាំងប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]