ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងអំឡុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្ដាលប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ឯនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា ( TY DOKSURI ) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ ព្យុះនេះនឹងអាចទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី ២៨ ខែកក្កដា ។

លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. តំបន់ទំនាបកណ្ដាល

-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤​ អង្សារសេ

-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ លើកលែងតែបណ្ដាខេត្ត នៅពាយ័ព្យ អាចមានភ្លៀងជាបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

២. តំបន់ខ្ពង់រាប

-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សារសេ

​-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែក លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

៣. តំបន់មាត់សមុទ្

-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សារសេ

-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្ដីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]