កម្សាន្ត៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថា តារាចម្រៀងពន្លកថ្មី ដែលកំពុងផ្ទុះល្បីល្បាញ លោក ថុល សុភិទិ បានបង្ហាញពីទំនាក់ទំនងស្នេហាខ្លួនជាសាធារណៈ។ ក្រោយបង្ហាញមុខគូស្នេហ៍ មានហ្វេនជាច្រើនបានអបអរសាទរ ខណៈតារាប្រុសរូបនេះរកបានគូស្នេហ៍សាកសម ហើយថែមទាំងជានារីស្រស់ស្អាតទៀតផង។ 

លើសពីនេះទៅទៀត បច្ចុប្បន្នលោក ថុល សុភិទិ និងគូស្នេហ៍ កាន់តែបង្ហាញពីទំនាក់ទំនងស្នេហាខ្លួន លើបណ្ដាញសង្គមឲ្យហ្វេនបានឃើញ បញ្ជាក់ថារូបលោក និងសង្សារ ចំណងស្នេហាអ្នកទាំងពីរ​រឹតតែរឹងមាំជាងមុន មិនចាញ់ពេលផ្ដើមស្នេហានោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ខណៈទាក់ទងគ្នារឹតតែយូរ គេឃើញថាលោក ថុល សុភិទិ កាន់តែហ៊ានលះបង់គ្រប់យ៉ាងដើម្បីគូស្នេហ៍ខ្លួន។ ជាពិសេស ថ្មីៗនេះតារាចម្រៀងរូបនេះ បានទៅសាក់ឈ្មោះសង្សារខ្លួន លើ ក លើទ្រូងថែមទៀត។ មិនតែប៉ុណ្ណោះ តារារូបនេះក៏ចំណាយលុយជាច្រើនទិញរបស់ប្រើប្រាស់ មានតម្លៃថ្លៃជូនមនុស្សខ្លួនស្រលាញ់ទៀតផង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ថុល សុភិទិ 
  លោក ថុល សុភិទិ និងគូស្នេហ៍
 លោក ថុល សុភិទិ និងគូស្នេហ៍
 លោក ថុល សុភិទិ 
 លោក ថុល សុភិទិ និងគូស្នេហ៍
 លោក ថុល សុភិទិ
 លោក ថុល សុភិទិ
 លោក ថុល សុភិទិ និងគូស្នេហ៍
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]