ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក ដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3 និងឈានចូលដល់វគ្គ The Battles ហើយ។
បេក្ខនារីដ៏លេចធ្លោពីររូបដែលនៅក្នុងក្រុម Coach សោភា បានឡើងប្រកួតគ្នាយ៉ាងញាក់សាច់ក្នុងវគ្គ The Battles សប្តាហ៍ទី2 នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បេក្ខនារីដែលជាជនជាតិកូរ៉េ ហ៊ូអ៊ីន ហ្វាង និងបេក្ខនារីដែលធ្លាប់ច្រៀងជាភាសាចិនកាលពីវគ្គមុន ណាន សុវណ្ណសូហ្វីហ្សា ត្រូវបានគ្រូបង្វឹក ពេជ្រ សោភា ចាប់ដៃគូឲ្យប៉ះគ្នានៅលើសង្វៀនប្រកួតសំឡេងដ៏អស្ចារ្យវគ្គ The Battles។

«How Do I Live» គឺជាបទចម្រៀងដែលបេក្ខនារីដ៏មានសមត្ថភាពទាំងពីរ ត្រូវលើកយកមកប្រកួតយ៉ាងស្វិតស្វាញ គួរឲ្យចាប់អារម្មណ៍ទាំងទ្វេតែម្តង។


តែគួរឲ្យសោកស្តាយសម្រាប់ បេក្ខនារី ណាន សុវណ្ណសូហ្វីហ្សា ដែលមិនត្រូវបានជ្រើសរើសឲ្យទៅកាន់វគ្គបន្តទៀតឡើយ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]