ភ្នំពេញ៖ បើគិតត្រឹមឆ្នាំ២០២៣នេះ ជាឆ្នាំទី៣ហើយ ដែលកម្មវិធី Miss Teen International Cambodia មានវត្តមានលើទឹកដីប្រទេសកម្ពុជា។ ពិតណាស់ ទោះបីជាកម្មវិធីថ្មី ប៉ុន្តែគេសង្កេតឃើញថា មានការទទួលគាំទ្រពីមហាជនយ៉ាងច្រើនកុះករតែម្ដង។ 

ជាពិសេស មានយុវតីកម្ពុជា ជាច្រើនបានដាក់ពាក្យចូលរួមប្រកួត បើម្បីបង្ហាញនូចសមត្ថភាព និងទេពកោសល្យលើឆាកដ៏ស្ចារ្យមួយនេះ។ ក្នុងនោះដែរ បច្ចុប្បន្នកម្មវិធី Miss Teen International Cambodia 2023 ក៏កំពុងប្រកួតស្វែងរកបេក្ខនារី MTIC ណាមួយក្លាយជាម្ចាស់មកុដផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ខណៈថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Teen International Cambodia 2023 ខិតជិតមកដល់ គេឃើញថា ខាងផលិតកម្មវិធី បានបង្ហាញមកុដថ្មីយ៉ាងប្រណីត។ លើសពីនេះទៅទៀត បើមើលលើអត្ថន័យ នៃមកុដឆ្នាំនេះក៏ពិសេស ដោយតួកំពូលមកុដនេះត្រូវបានឆ្នៃប្រឌិត និង រចនាឡើងតាមទម្រង់កំពូលប្រាសាទអង្គរទាំងប្រាំ​ តំណាងឲ្យដែនអង្គរដែលជាដួងព្រលឹងរបស់ប្រជាជនកម្ពុជា​ និងជាសម្បត្តិបិតិកភណ្ឌជាតិលំដាប់ពិភពលោក។ តួកណ្តាលមានផ្កាច័ន្ទដែលជានិមិត្តរូបតំណាងឲ្យនារីខ្មែរគឺនាងនាគក្នុងរឿងព្រេង «ព្រះថោងនាងនាគ» ដែលជាម្ចាស់ទឹកដីនៃដែនសុវណ្ណភូមិខ្មែរ និងមានក្បាច់ផ្កាភ្ញីទេស ភ្ញីវ័រដែលមានស្លឹកមានត្រួយមានផ្លែផ្កាជានិមិត្តរូបនៃសាមគ្គីភាព សុខដុមភាពនិងការលូតលាស់រីកចម្រើនទៅមុខជានិច្ច។ ជាពិសេសរួមបញ្ចូលជាមួយ «ត្បូងកណ្តៀងពណ៌ក្រហម​» មានទម្រង់ខុសៗគ្នាដែលតំណាងឲ្យមនុស្សជាតិគ្រប់ជាតិសាសន៍រស់ក្នុងផែនដីតែមួយប្រកបដោយភាពរួបរូមសាមគ្គីហើយមានបេះដូងលោតក្នុងចង្វាក់តែមួយពោរពេញដោយក្តីស្រលាញ់ និង ភាពស្មោះត្រង់។ គួរបញ្ជាក់ផងដែរថា មកុដMTIC2023 ធ្វើនិងរចនាឡើងដោយ Princes Alanka៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]