ថៃ៖ ដូចដែលបានដឹងស្រាប់មកហើយថា កាលពីកន្លងទៅនេះ តារាស្រី Ice Preechaya បានធ្វើឲ្យហ្វេនៗមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែល រូបនាងត្រូវបានគេរាយការណ៍ថា បានសន្លប់នៅក្នុងបន្ទប់ រហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យ ហើយហេតុការណ៍នេះ ក៏ត្រូវបានគេសង្ស័យពីវិបត្តិផ្លូវចិត្ត ផងដែរ។

យ៉ាងណាមិញ ពេលវេលាកន្លងហួសមិនប៉ុន្មានផង តារាស្រីរូបនេះ ក៏អាចត្រលប់មកវិញ ជាមួយនឹងភាពភ្លឺស្វាង ស្រស់បំព្រងម្តងទៀត បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវជីវិត ដោយបានចេញមកបង្ហោះរូប Selfie ដ៏ស្រស់ស្អាត នៅមុខកញ្ចក់ រួមជាមួយនឹងការស្លៀកពាក់ដ៏ទាក់ទាញ ត្រៀមចេញក្រៅកម្មវិធីទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ដោយ​សារ​តែ​សម្រស់​គួរ​ឱ្យ​ទាក់​ភ្នែក ​ខណៈដែលតារាស្រី Ice បានមក​ក្នុង​រូបរាង​ដ៏ផ្អែមល្ហែម និងឆើតឆាយហើយនោះ ក៏បានធ្វើឲ្យអ្នកគាំទ្រចុចLike បង្ហាញពីការពេញចិត្ត និងធ្វើការលើកទឹកចិត្តចំពោះនាងយ៉ាងច្រើនកុះករ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Ice
Ice
Ice
Ice
Ice
Ice

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]