កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងស្រី នៅក្នុងរឿងភាគថៃ ដ៏ល្បីល្បាញ តារាស្រី Taew Natapohn តែងតែទទួលបានការស្រឡាញ់គាំទ្រពីសំណាក់ទស្សនិកជន តាមរយៈទេពកោសល្យសម្ដែងដ៏អស្ចារ្យរបស់ខ្លួន។ ជាពិសេស នាងតែងតែសម្ដែងជាតួឯកស្រីជានិច្ច ធ្វើឲ្យនាងជាតារាស្រីជួរមុខដ៏លេចធ្លោរម្នាក់។

ខណៈការងារសិល្បៈកំពុងតែមានសន្ទុះមមាញឹកខ្លាំង ឃើញថា តារាស្រីស្រស់រូបនេះហាក់មិននៅស្ងៀមឡើយ ពោលគឺនាងស្រវាក្តាប់មុខជំនួញមួយទៀតភ្លាមៗ ដោយមិនខ្វល់ថ្ងៃក្តៅឡើយ ថែមទាំងចុះទៅមើលមុខជំនួញថ្មីដោយខ្លួនឯងតែម្តង។

ជាក់ស្តែង សម្រាប់មុខជំនួញថ្មីដែលតារាស្រី Taew កំពុងតែក្តាប់នេះដែរគឺជាប្រភេទជំនួញអចលនទ្រព្យ ដែលមហាជនភាគច្រើនសង្កេតឃើញថា ភាគច្រើនមានតែបុរសទេដែលស្រឡាញ់ និង ក្តាប់ជំនួននេះ តែសម្រាប់តារាស្រី Taew មិនខ្វល់ខ្លួនជាមនុស្សស្រីខ្លាចថ្ងៃក្ដៅឡើយ ក៏នៅតែឈ្មុសឈ្មុលមកមើលការខុសត្រូវលើមុខជំនួញដោយខ្លួនឯង ធ្វើឱ្យអ្នកគាំទ្រសរសើរព្រាត៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com