ភ្នំពេញ៖ ថ្មីៗនេះនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ចិន ម៉ាឡេស៊ី ថៃ បានប្រកាសចេញលក់ជាផ្លូវការហើយនូវស្មាតហ្វូន OPPO ជំនាន់ចុងក្រោយ Reno10 Series 5G យ៉ាងជោគជ័យជាមួយសន្ទុះគាំទ្រខ្លាំងក្លាពីអ្នកប្រើប្រាស់ជុំវិញពិភពលោក។ អ្វីដែលចាប់អារម្មណ៍គឺស្មាតហ្វូននេះ នៅតែបន្តឈរឈ្មោះជា «អ្នកជំនាញ Portrait» ដើម្បីផ្តល់នូវបទពិសោធថតរូប និងវីដេអូល្អបំផុតប្រកបដោយបច្ចេកវិទ្យាច្នៃប្រឌិត ទំនើប និងឈានមុខគេក្នុងវិស័យស្មាតហ្វូន។
![](https://s9.kh1.co/a5/a5f40f0c400edb6d7dacec1f4e42617004fcdbdd.png)
ចម្ងល់ជាច្រើនទៅលើ OPPO Reno10 Series តើពេលណានឹងបង្ហាញខ្លួននៅប្រទេសកម្ពុជា? គួររម្លឹកថាសម្រាប់ត្រកូល Reno Series បានបង្ហាញខ្លួននៅកម្ពុជា ជាមួយការច្នៃប្រឌិតអស់រយៈពេល 4 ឆ្នាំ និងចេញលក់នូវម៉ូដែលចំនួន 9 ជំនាន់មកហើយតាំងពី OPPO Reno រហូតដល់ OPPO Reno8 T Series ដែលបានចេញលក់កាលពីអំឡុងដើមឆ្នាំ 2023។
ដូចនេះតើនៅត្រីមាសទី 3 ក្នុងឆ្នាំ 2023 នេះ OPPO នឹងបង្ហាញតួឯកថ្មីក្នុងត្រកូល Reno នេះ?
ទន្ទឹមគ្នានេះបើយោងតាមផុសមួយនៅលើ Facebook ផេគរបស់ OPPO ប្រចាំប្រទេសកម្ពុជាថ្មីៗនេះ ត្រៀមបញ្ចេញនូវស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ OPPO Reno10 Series ជំនាន់ថ្មីនេះហើយ ប៉ុន្តែសម្រាប់ព័ត៌មានជាក់លាក់នោះគឺនៅមិនទាន់ច្បាស់នៅឡើយទេ។
![](https://s9.kh1.co/52/5268957de8598c25de1c919b9791f17a400c45bf.jpg)
អ្វីដែលកាន់តែពិសេសនៅលើ Facebook ផេគ OPPO ក៏បើកឲ្យអតិថិជននិងហ្វេនៗចូលលេងហ្គេមងាយៗដោយគ្រាន់តែឆ្លើយនូវសំណួរ តើមួយណាជារូប Portrait? ដោយគ្រាន់តែជ្រើសរើសរូបមួយក្នុងចំណោមរូបទាំងបី រួចអនុវត្តតាមលក្ខខណ្ឌងាយៗ ដើម្បីមានឱកាសឈ្នះរង្វាន់កាសឥតខ្សែ Enco Buds2 ចំនួនមួយរង្វាន់។
![](https://s9.kh1.co/07/0789e486c6b715f84adb4a781e03dc86b402e979.jpg)
ដូច្នេះ តើអ្នកត្រៀមខ្លួនរួចហើយ ឬនៅ? ដើម្បីស្វាគមន៍ OPPO Reno10 Series ដែលនឹងមកឆាប់ៗនេះ ដែលមានការ upgrade មុខងារពិសេសៗជាច្រើន និងមុខងារថតរូបស្អាតៗប្លែកៗយល់ចិត្តអ្នកចូលចិត្តថតរូបជាពិសេស។
សម្រាប់ព័ត៌មានលម្អិតអំពីស្មាតហ្វូននេះ សូមរង់ចាំតាមដាននៅលើផេគ Facebook ផ្លូវរបស់ក្រុមហ៊ុន OPPO ៕
![](https://s9.kh1.co/a3/a3d9ce8fb5a1884f5e66be63c02f8190fca9cb6a.jpg)
![](https://s9.kh1.co/ee/ee82320f7d9d7cd3175134b85339737ad12810c8.jpg)
![](https://s9.kh1.co/ad/adfff34bce6e2f6ebf32a3b3feebd6f3fa560936.jpg)
![](https://s9.kh1.co/60/6097a0811fadd2256a2ed935c3af2fc04dd7f856.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]