ភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ តាមរយៈផេកផ្លូវការរបស់ លោកជំទាវ ដាំ ដារីនី បានបង្ហោះនិងបានចូលរួមអបអរសាទរដល់ សិល្បករ សិល្បការីនី ពីគ្រប់ទម្រង់នៃ សិល្បៈចំនួន ១.៥០២នាក់ ទទួលបានគ្រឿងឥស្សរិយយស ទាំងអ្នកសិល្បៈមានក្របខណ្ឌជាមន្រ្ដីរាជការ ទាំងអ្នកសិល្បៈក្រៅប្រព័ន្ធ ដែលមានស្នាដៃល្អឆ្នើម និងបានចូលរួមអភិវឌ្ឍសង្គមជាតិ តាមរយៈការចូលរួមចំណែកអភិរក្ស ថែរក្សា និងលើកស្ទួយដល់វប្បធម៌សិល្បៈប្រពៃណី ក៏ដូចជាការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗជួយដល់សង្គមជាតិ ។

ជាពិសេស បណ្ដាសិល្បករ សិល្បការិនី ១៥០២រូបនេះ ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មសិប្បកម្មវប្បធម៌ការបង្កើតស្នាដៃថ្មីៗ ការផ្សព្វផ្សាយអំពីផលិតផលវប្បធម៌ខ្មែរដ៏សម្បូរបែប និងការស្វែងរកទីផ្សារ សម្រាប់ផលិតផលវប្បធម៌របស់ប្រជាជន សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាជន និងផ្ដល់ការអប់រំដល់សង្គមជាតិទាំងមូល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងចំណោមបណ្ដា សិល្បករ និងសិល្បការិនី ប្រមាណ ១៣៦០រូប ក្រឡេកឃើញថា តារាចម្រៀងរ៉េបដ៏ល្បីល្បាញ​ លោក វណ្ណដា ក៏បានធ្វើឲ្យហ្វេនៗជាច្រើនចូលរួមអបអរសាទរ ដែលរូបលោក ទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ ផងដែរ៕

ប្រភព៖ ដាំ ដារីនី - Dam Dariny

សូមទស្សនារូបភាពខាងក្រោម៖ 

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]