ភ្នំពេញ៖ ទប់សំណើចមិនជាប់ គ្រាន់តែលឺពាក្យជំទាវ «ជំទាវបាយកក» ធ្វើអោយទស្សិកជនឆ្ងល់ថា ជំទាវបាយកក មានន័យថាម៉េច? ហេតុអ្វីបានជា ចម្រើន សុភ័ក្រ ក្លាយជាជំទាវបាយកក?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ជំទាំវបាយកក» ជាចំណងជើងនៃភាពយន្តភាគមួយដែលផលិតដោយទូរទស្សន៍ហង្សមាស HDTV ជាភាពយន្តដែលពោរពេញដោយសំណើចសើចក្អាកក្អាយ នឹងញ៉ាំងអារម្មណ៍ទស្សនិកជនអោយសប្បាយ សើចស្ងួតជើងធ្មេញទៅតាមសាច់រឿងនៃឈុតឆាកនីមួយៗជាក់ជាពុំខាន។

នេះជាសាច់រឿងបែបកំប្លែងមួយ ដែលសម្ដែងដោយតារាសម្ដែងល្បីៗ ស្រស់ស្អាត និងស្រស់សង្ហាជាច្រើនរូប ជាពិសេសគឺកញ្ញា ចម្រើន សុភ័ក្រ ដែលជាម្ចាស់ពានរង្វាន់ The Mask Cambodia រដូវកាលទី១ ដែលលោកអ្នកធ្លាប់តែឃើញកញ្ញាច្រៀងយ៉ាងពិរោះក្រអួនក្រអៅនៅលើឆាកតន្ត្រី និងមានបទចម្រៀងភាគច្រើនជាប្រភេទបទ មនោសញ្ចេតនា ព្រមទាំងការច្រៀងជាប្រភេទបទមហោរី ឬបទមរតកដើមជាដើម។

តែពេលនេះកញ្ញាត្រូវផ្លាស់ប្ដូរទាំងស្រុង ទាំងអត្តចរិតសម្ដែង និងការតុបតែងខ្លួនឆើតឆាយគួរអោយអស់សំណើច។

គួរជម្រាបផងដែរថា កន្លងទៅទស្សនិកក៏ធ្លាប់បានចាប់អារម្មណ៍កញ្ញាតាមរយៈការសម្ដែងត្រាប់សម្លេងកំប្លែងៗដាក់តិចតុក និងត្រូវបានទស្សនិកជនជាច្រើនសើចសប្បាយតាម ព្រមទាំងលើកទឹកចិត្តកញ្ញាអោយសម្ដែងបែបកំប្លែងផងដែរ។

ដូច្នេះពេលនេះលោកអ្នកអាចទស្សនាបានហើយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV នៅរៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ចាប់ពីម៉ោង 8 ដល់ម៉ោង 9យប់៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]