យល់ដឹង៖ ក្នុងសង្គមនេះ មិនថាអ្នកចូលចិត្ត ទៅណាមកណាម្នាក់ឯង ច្រើនប៉ុណ្ណានោះទេ វាពិបាកនឹងគេចផុតពីភាពឯកា ប្រាកដណាស់។ ទោះ​បី​ជា​អ្នក​មិន​ចូល​ចិត្ត​ការជួបជុំគ្នា​យ៉ាង​ណា​ក៏​ដោយ យ៉ាង​ហោច​ណាស់ ​ក៏​នៅ​មានការជួបជុំជាមួយ​មិត្តភក្ដិ ឬ​​សាច់ញាតិ​មួយ​ចំនួនផងដែរ​ ពិសេសនៅពេលមានបុណ្យទានទៅលេងស្រុកម្ដងៗ ផ្ទាល់តែម្ដង។

ជាមួយគ្នានេះ នៅពេលបានជួបសាច់ញាតិ ឬអ្នកជិតខាង តែងតែចៀសមិនផុតនូវសំណួរចាក់ដោតផ្សេងៗពីពួកគេ ដែលធ្វើឲ្យយើងពិបាកនឹងឆ្លើយខ្លាំងមែនទែន។ ដូច្នេះ ប្រសិនបើអ្នកមិនអាចចៀសផុតពីស្ថានភាពនេះទេ ចូររៀនពីដំណោះស្រាយដ៏ឆ្លាតវៃខាងក្រោមនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.សំណួរទាក់ទងនឹងប្រាក់ចំណូល

បើអ្នកជួបសំណួរនេះ ចូរកុំគេចវេះអី ឆ្លើយតាមដែលអាចធ្វើទៅបាន ឬដែលអាចបត់បែនបាន។ ជាការពិត ក្នុង​ឆ្នាំ​ថ្មី សាច់​ញាតិ​មក​ជុំ​គ្នាក្នុង​ពិធី​បុណ្យ ពេល​ត្រលប់​មក​ពី​ធ្វើ​ការ​វិញ គេ​តែង​តែសួរថា «​តើ​ឆ្នាំ​នេះ​រក​បានប្រាក់ខែ​ប៉ុន្មាន?»។ អ្នកច្បាស់ជាឆ្លើយដោយអៀនៗថា «មិនច្រើនទេ គ្រាន់តែគ្រប់គ្រាន់មួយរស់នៅៗ»។ យ៉ាងណាមនុស្សឆ្លាត គេនឹងដឹងពីរបៀបចៀសសំណួរអំពីលុយ ប្រាក់ចំណូល ការសន្សំ។ អ្នកអាចឆ្លើយថា «បាទ/ចាស ប្រាក់ខែខ្ញុំល្អគ្រាន់បើដែរ»  «ខ្ញុំមានគណនីសន្សំនៅធនគារខ្លះដែរ»។

រូបតំណាង

២.សំណួរទាក់ទងរឿងទំនាក់ទំនងផ្ទាល់ខ្លួន

បើអ្នកនៅលីវ ហើយគេតែងតែសួរថា «ពេលណាទើបរៀបការ មានប្ដី/ប្រពន្ធ?» ឬក៏បើអ្នកមានគ្រួសារដែលទើបបែកបាក់គ្នា ហើយគេសួរថា «ទើបតែលែងលះគ្នាមែនទេ? ប្ដី​ប្រពន្ធ​រស់​នៅ​យ៉ាង​ម៉េច​ដែរ បានជា​ក្រោយ​រៀបការ​បាន​ប៉ុន្មាន​ឆ្នាំ​ក៏​បែក​គ្នា?» វិធីក្នុងការឆ្លើយនោះគឺ ក្នុង​នាម​ជា​មនុស្ស​ម្នាក់ អ្នក​ត្រូវ​ដឹង​ពី​វិធី​ស្វែង​រកដោះស្រាយ។ បើ​អ្នក​បន្ត​តស៊ូ​ដើម្បី​បញ្ហា​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ នោះ​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ​នឹង​ក្លាយ​ជា​កាំ.បិ.ត​ដ៏​សា.ហា.វ។ ដូច្នេះ ចូររក្សាភាពស្ងៀមស្ងាត់ មិនបាច់ឆ្លើយទេ ហើយគ្រាន់តែញញឹមដោយសុភាព ហើយដើរចេញទៅ។ ​ការធ្វើបែប​នេះ អ្នកនឹង​មិនមែនជាអ្នកត្រូវ​ខ្មាស​គេ​ក្នុងរឿងនេះទេ តែអ្នក​ដែល​ត្រូវខ្មាស និងអៀនមាត់ខ្លួនឯង គឺជាគាត់ ដែលមកសួរសំណួរដ៏មិនគួរសួរបែបនេះ។

ប្រភព៖ kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]