ភ្នំពេញ៖ នៅក្នុងខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុន Mediaload (Cambodia) Co., Ltd និងក្រុមហ៊ុន M Pictures Cambodia នឹងនាំយកខ្សែភាពយន្តថៃ បែបស្នេហា លាយឡំនឹងភាពកំប្លុកកំប្លែង មកជូនទស្សនិកជនទាំងអស់គ្នាឱ្យបានសើចក្អាកក្អាយរំសាយកង្វល់ជាក់ជាមិនខាន ជាមួយនឹងភាពយន្តរឿង «បុគ្គលិកយាមអបហ្វីស»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេទៅ Trip អស់រលីង ទុកឱ្យកម្លោះសង្ហារូបនេះ នៅចាំយាមអបហ្វីសម្នាក់ឯង។ តែមានឯកាឯណា កម្លោះសំបូរស្នេហ៍ក៏បានជួបជាមួយនឹងនារីហាត់ការ មាឌល្អិត មានមន្តស្នេហ៍ រូបស្រស់ម្នាក់នេះទៅវិញ។

កម្លោះក្រមុំមួយគូរនេះ នៅយាមអបហ្វីសសុខៗក៏បានសាងស្នេហ៍ពិតដែលគ្មាននរណានឹកស្មានដល់។ ចង់ដឹងថា ស្នេហាអ្នកប្រុសស្អាត និងស្រីស្អាត នៅក្នុងអបហ្វីសស្វីត ហើយរ៉ូមែនទិកយ៉ាងណានោះ កុំភ្លេចរង់ចាំទស្សនារឿង «បុគ្គលិកយាមអបហ្វីស» ដែលមានចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា រឿងស្នេហាបែបកំប្លែង «បុគ្គលិកយាមអបហ្វីស» បានចូលរួមសម្តែងដោយលោក Poompat Iam Samang ដែលជាតូឯកប្រុសមានកេរ្តីឈ្មោះល្បីល្បាញ និងធ្លាប់បានសាងស្នាដៃល្អៗជាច្រើននៅក្នុង Series ល្បីៗរបស់ថៃ។

លោក Poompat Iam Samang កើតនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣ បច្ចុប្បន្នលោកមានអាយុ ២៨ ឆ្នាំ មានអាជីពជាតារាសម្តែង និងតារាបង្ហាញម៉ូត ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងបេះដូងទស្សនិកជាច្រើននាក់។

ក្រៅពីនេះលោក Poompat គឺជា Youtuber ម្ចាស់ Channel YouTube មួយដែលមានឈ្មោះថា uppoompat ផងដែរ។ តារាប្រុសរូបនេះបានបង្ហោះខ្លឹមសារទាក់ទងនឹងសកម្មភាពកម្សាន្តបែបសប្បាយៗរបស់លោក រួមជាមួយនឹង vlogs ជាមួយសិល្បករផ្សេងដទៃទៀតជាច្រើនរូបផងដែរ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]