កម្សាន្ត៖ អាចនិយាយបានថា បច្ចុប្បន្នអ្នកប្រើប្រាស់បណ្ដាញសង្គមមានច្រើន ហើយអ្នករកចំណូលតាមរយៈបណ្ដាញសង្គមនេះក៏មិនតិចនាក់នោះដែរ។ លើសពីនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សជាច្រើន បានបង្កើតវីដេអូបង្ហោះ ទទួលបានទាំងប្រជាប្រិយភាព និងអាចរកលុយបានថែមទៀតផង។ 

ពិតណាស់ រាល់វីដេអូដែលបុគ្គលជាច្រើនបង្ហោះម្ដងៗ មានអ្នកទស្សនាពីខ្ទង់ម៉ឺន ដល់ខ្ទង់លាននាក់ឯណោះ ទើបអាចធ្វើឲ្យអាចរកបានចំណូលបានច្រើនដូច្នេះ។ ជាមួយគ្នានេះដែរ បើងាកទៅមើលកញ្ញា សុខណា ប្រិយមិត្តច្បាស់ជាស្គាល់ ដោយនាងកំពុងផ្ទុះការចាប់អារម្មណ៍ តាមរយៈវីដេអូនិយាយអង់គ្លេស និងហូបផ្លែឈឺជាមួយទឹកដោះគោជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ថ្មីៗនេះកញ្ញា សុខណា បានកំពុងធ្វើឲ្យអ្នកលេងបណ្ដាញសង្គម បើកភ្នែកធំៗគ្រប់គ្នា ខណៈនាងបានបង្ហាញពីប្រាក់ចំណូលរកបានពីការបង្ហោះវីដេអូលើហ្វេសប៊ុក ត្រឹមរយៈពេលមួយខែ តែអាចបានចំណូលខ្ទង់ម៉ឺដុល្លារ។ ហើយទឹកប្រាក់ដែលនាងរកបាន គឺទទួលបានចំនួន ១៥,១៥៨.៩៨ ដុល្លារផងដែរ៕ 

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  កញ្ញា សុខណា
  កញ្ញា សុខណា
  កញ្ញា សុខណា
  កញ្ញា សុខណា
កញ្ញា សុខណា 
  កញ្ញា សុខណា
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]