ថៃ៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជាបានស្គាល់ តារាកំប្លែងថៃល្បីឈ្មោះ Tukky ហៅ អ្នកគ្រូផេនស៊ី ដែលជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពមួយរូប និងបានលេចមុខនៅក្នុងភាពយន្តល្បីៗ ខណៈដែលការបង្ហាញខ្លួនរបស់នាង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាច្រើន ផងដែរ។

ទន្ទឹមនឹងភាពល្បីល្បាញក្នុងពេលបច្ចុប្បន្ននេះ បើក្រឡេកមកមើលជីវិតរបស់ តារាស្រី​ Tukky កាលពីមុនវិញឃើញថា ពិតជាមានភាពខុសប្លែកពីគ្នាយ៉ាងខ្លាំង ដោយនៅក្នុងនោះ រូបនាងត្រូវបានគេដឹងថា ត្រឹមតែជា​ក្មេងស្រី​ធម្មតាម្នាក់ បន្ទាប់ពីមានការបង្ហោះ​រូបភាពពីអតីតកាល ខណៈដែលជានាង គឺជាអ្នករៀបចំសំលៀកបំពាក់នៅពីក្រោយឆាក តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលវេលាកន្លងផុតទៅជិត ២០ ឆ្នាំ ខណៈដែលតារាស្រី Tukky ព្រមទាំងបានកសាងអនាគតយ៉ាងល្អហើយនោះ រូបនាងក៏បានក្លាយជា តារាស្រីដ៏មានប្រជាប្រិយភាព និងបានធ្វើឲ្យអ្នកគាំទ្រសរសើរពីសមត្ថភាពជាបន្តបន្ទាប់ ក៏ដូចជាអាច​ក្លាយ​ជា​តារា​កំប្លែង​ជួរមុខ​ក្នុង​វិស័យ​សិល្បៈនេះ ផងដែរ៕

ប្រភព៖ Kaazip

សូមទស្សនារូបភាពខាងក្រោម៖ 

Tukky
Tukky
Tukky
Tukky
Tukky
Tukky

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]