កម្សាន្ត៖ ជាការពិតណាស់ លោក James Jirayu ជាតារាសម្តែង តារាចម្រៀង និងជាតារាបង្ហាញម៉ូតដ៏ល្បីល្បាញប្រចាំប្រទេសថៃ ក្នុងចំណោមតារាសម្តែងប្រុសដ៏ទៃទៀត គេសង្កេតឃើញថា តារាសម្តែងរូបរាងខ្ពស់ មុខមាត់ស្អាត រូបនេះ មានប្រជាប្រិយភាពមិនធម្មតាឡើយ ទាំងក្នុងស្រុកនិងក្រៅស្រុក។  

James Jirayu 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ ទើបតែ សឹក ក្រោយពីខ្លួនបានបួសអស់មួយរយៈពេលខ្លីរួចមក ដែលធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ជាខ្លាំង។ ជាពិសេស រូបប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យអ្នកគាំទ្របាក់ស្រិបៗតែម្ដង បើទោះបីជាគ្មានសក់ក៏ James នៅតែជះភាពសង្ហារ។

James Jirayu 

លើសពីនោះ តួឯកប្រុសមានមន្ដស្នេហ៍រូបនេះ កាន់តែមានភាពទាក់ទាញទៀត ទាំងដែលចិញ្ចើមមិនទាន់ដុះ សក់ក៏មិនទាន់មាន។ ហើយអ្វីដែលធ្វើឲ្យហ្វេនផ្ដោតទៀតនោះ គឺថា តើអ្នកណាជាអ្នកថតឲ្យ James នៅក្នុងឡាន បើលោកកំពុងតែបើកបរបែបនេះ៕

James Jirayu 
James Jirayu 
James Jirayu 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]