ថៃ៖ នៅតែជារឿងដែលហ្វេនជាច្រើន កំពុងតែចាប់អារម្មណ៍ ក្រោយពីមានហេតុការណ៍ដែល តារាស្រី Ice Preechaya បានដួលសន្ល.ប់រហូតត្រូវទៅមន្ទីរពេទ្យភ្លាមៗ ដោយសារមានភាពតានតឹង ទទួលរងនូវសម្ពាធជីវិត ក៏ដូចជាប្រឈមនឹងបញ្ហាមិនចេះចប់ ។

ដោយឡែក បន្ទាប់ពីមានភាពធូរស្រាលជាងមុន ថ្មីៗនេះ តារាស្រី Ice រួមទាំងម្តាយរបស់នាង បានចេញមកបើកចិត្ត ផ្ដល់បទសម្ភាសន៍ ដោយនៅក្នុងនោះ តារាស្រីរូបនេះ បានរៀបរាប់ទាំងក្ដុកក្ដួល យំឱបម្ដាយជាទីស្រលាញ់ បង្ហើបពីរឿងរ៉ាវដែលនាងត្រូវបានគេធ្វើបាបតាំងពីក្មេងៗ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រី Ice ថែមទាំងបានបង្ហើបពី ជីវិតក្នុងគ្រួសារ ដែលបានក្ស័យធន ត្រូវផ្លាស់ទៅរស់នៅខេត្ត Phetchabun ហើយរូបនាង ក៏ត្រូវបានគេធ្វើបា.បតាំងពីកុមារភាព បន្ទាប់ពីផ្លាស់ទៅរស់នៅទីក្រុងបាងកក ដើម្បីសិក្សា ដោយត្រូវ​គេ​ចំអ.ក​ថា ​ជា​ក្មេង​មក​ពី​ខេត្ត​។ 

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត តារាស្រីរូបនេះ ត្រូវបានគេដឹងទៀតថា ជាមួយនឹងហេតុការណ៍ដែលនាងដួលសន្ល.ប់នោះ គឺគួបផ្សំដោយបញ្ហាជាច្រើនទៀត ទាំងការងារឬកម្មវិធីមួយចំនួន ត្រូវបានលុបចោល មានភាពតានតឹងពីឪពុកដែលកំពុងឈឺ ហើយក៏ទើបតែដឹងថាម្តាយមានជំងឺមហារីកថ្លើម ទៀតផង៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Ice 
Ice 
Ice 
Ice 
Ice និងម្ដាយ
Ice 
Ice 
Ice និងម្ដាយ
Ice និងម្ដាយ
Ice និងម្ដាយ
Ice និងម្ដាយ
Ice និងម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]