កម្សាន្ត៖ ប្រិយមិត្តអ្នកអានដែលនិយមគាំទ្រតារា Kpop ច្បាស់ជាស្គាល់ JB ដែលជាមេក្រុម GOT7 ដែលលោកមានមន្ដស្នេហ៍ត្រង់ភ្នែកតូចៗទាក់ចិត្តអ្នកគាំទ្រ។ ថ្មីៗនេះ តារាចម្រៀងប្រុសរូបសង្ហា JB សមាជិក GOT7 បានបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គម ដែលមានគេចោទថា លោកបានផ្ញើសារទៅញ៉ែតារាបង្ហាញម៉ូដសិចស៊ីម្នាក់។ 

JB
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ Wikitree បានបញ្ចេញបន្ថែមទៀតថា តារាប្រុសរូបនេះក៏ធ្លាប់បានផ្ញើសារផ្ទាល់ទៅកាន់ influencer ល្បីៗជាស្រី​ស្អា​ត​​នៅលើអ៉ិនធឺណេត ប្រហែលជាង ២៣០ ០០០នាក់ ផងដែរ។ ក្រោយពីព័ត៌មានដែលធ្វើឱ្យទស្សនិកជនកើតការហួសចិត្តខ្លាំង ក៏មានអ្នកមួយចំនួននិយាយថា រឿងនេះមិនប្លែកនោះទេ ព្រោះ JB ក៏ល្បីរឿងបែបនេះយូរមកហើយ។

JB

លើសពីនោះ គេថែមទាំងមានរូបភាពសារឆ្លើយឆ្លងរវាង JB និងនារីស្រស់ស្អាត ដែលជា Influencer ម្នាក់នោះផងដែរ។ តួយ៉ាង មកដល់ពេលនេះ ទស្សនិកជននៅមិនទាន់ដឹងច្បាស់ទេថាតើ JB ជាអ្នកផ្ញើសារទៅញ៉ែស្រី​ស្អាត​ទាំង​នោះ ​ដូចគេនិយាយមែនដែរទេ៕

JB
 នារីម្នាក់នោះ ដែលល្បីថា JB ឆាតញ៉ែ
រូបភាពសាររវាង JB និង នារីម្នាក់នោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]