ភ្នំពេញ៖ យប់មិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស៊េរីទំនើប FORD EVEREST ស្លាកលេខ កម្ពុជា-BOK.KALO ជាមួយរថយន្ត HIGHLANDER ស្លាកលេខភ្នំពេញ 2AJ-4681 នៅលើកំណាត់ផ្លូវ២៧១ ធ្វើឲ្យមានការភ្ញាក់ផ្អើល។
ជាមួយគ្នានេះដែរ ករណីនេះ បានកើតឡើងស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០:២០ នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ពេញបណ្ដាញសង្គមនោះគឺ ម្ចាស់ឡានដែលជាអ្នកបង្កហេតុបានដោះស្លាកលេងចេញ ដែលជាស្លាកលេខ កម្ពុជា-BOK.KALO។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាងស្លាកលេខនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមផ្ទុះការសង្ស័យថា តារារ៉េបដ៏ល្បីមួយរូប គឺជាម្ចាស់ឡាននេះ ដោយស្លាកលេខបង្ហាញយ៉ាងច្បាស់។ មិនតែប៉ុណ្ណោះ រថយន្ដស៊េរី Ford នេះ បានដោះស្លាកលេខចេញ ដែលធ្វើឲ្យមហាជនកាន់តែសង្ស័យមានចម្ងល់វែកញែកពេញបណ្ដាញសង្គម។
គួរបញ្ជាក់ផងដែរថា មិនទាន់មានប្រភពបញ្ជាក់បានទេថា តើអ្នកណាជាអ្នកបើកឡានមួយនោះ ខណៈដែលម្ចាស់រថយន្ត Ford ពិតប្រាកដរូបនោះ ហាក់មមាញឹកនៅក្រៅប្រទេសនៅឡើយ៕
ប្រភព៖ Vann Molika
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]