ភ្នំពេញ៖ ប្រិយមិត្តដែលតែងតែទស្សនាកម្មវិធីប្រកួតបវរកញ្ញាប្រចាំប្រទេសកម្ពុជា ច្បាស់ជាស្គាល់កម្មវិធីប្រកួតបវរកញ្ញាយុវតីអន្តរជាតិកម្ពុជា Miss Teen International Cambodia ដោយកម្មវិធីមួយនេះ កំពុងផ្ទុះការគាំទ្រខ្លាំងពីសំណាក់ទស្សនិក ជាពិសេសពីមិត្តៗយុវវ័យតែម្ដង។ 

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុខ និដាណាត់ Miss Teen International Cambodia

យ៉ាងណាមិញ កម្មវិធី Miss Teen International Cambodia បានបើកការប្រកួតអស់ជាច្រើនវគ្គ និងបានជម្រុះបេក្ខនារីជាច្រើននាក់ផងដែរ។ អ្វីដែលកាន់តែពិសេស ពេលវេលាកាន់តែកៀកឃិតចូលមកដល់ថ្ងៃប្រកួត Final ដើម្បីស្វែងរកម្ចាស់គ្រងមកុដតំណាងប្រទេសកម្ពុជានេះហើយ។

សុខ និដាណាត់ Miss Teen International Cambodia

លើសពីនោះ ដើម្បីទទួលបានបទពិសោធន៍ទស្សនាត្រជាក់ភ្នែក អារម្មណ៍រំភើប ស្រែកហ៊ោរ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យរបស់បវរកញ្ញាដែលមានទេពកោសល្យជាច្រើនរូប ប្រិយមិត្តអាចរកទិញសំបុត្របានចាប់ពីពេលនេះតទៅ តាមរយៈផេកជាផ្លូវការរបស់ Miss Teen International Cambodia ដែលតម្លៃសំបុត្រធម្មតា ៤ម៉ឺនរៀល និង សំបុត្រវីអាយភី មានតម្លៃ ៦ម៉ឺនរៀល។

សំបុត្រធម្មតា

គួរបញ្ជាក់ផងដែរថា កម្មវិធីការប្រកួតបវកញ្ញាយុវវ័យកម្ពុជា 2023 នៅក្នុងវគ្គ “The Final show” “វគ្គផ្តាច់ព្រ័ត្រ” ដែលនឹងធ្វេីឡេីងក្នុងផ្សារទំនេីប​ «អ៉ីអន​ម៉ល​ មានជ័យ​» Æon Hall ជាន់ទី១ នៅថ្ងៃទី០៥ ខែ​ សីហា ឆ្នាំ​ ២០២៣ ៕

សំបុត្រវីអាយភី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]