កម្សាន្ត៖ ជាការពិតណាស់ ខ្សែភាពយន្ដបែបហូលីវូដ Barbie កំពុងតែលុកលុយគ្រប់រោងកុន ធ្វើឲ្យមនុស្សម្នារនាំគ្នាទៅទស្សនាបាក់ទឹកបាក់ដី។ ជាពិសេស មានតារាល្បីៗជាច្រើនជុំវិញពិភពលោក បានតែងខ្លួនធ្វើជាតួអង្គ Barbie ដែលមានសក់ពណ៌មាស និង តែងតែស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូក។
ទន្ទឹមនឹងនោះ អ្នកគាំទ្ររបស់តារាចម្រៀងកូរ៉េ ដ៏ស្រស់ស្អាត ក្នុងក្រុម Blackpink ដោយ Jisoo ត្រូវបានហ្វេនៗកែរូបនាង ឲ្យក្លាយទៅជាព្រះនាង Barbie ដ៏មានមន្ដស្នេហ៍។ នៅក្នុងនោះ Jisoo ពិតជាស្រស់ស្អាតមិនធម្មតានោះទេ ជាមួយសក់ពណ៌មាស ភ្នែកពណ៌ខៀវ ផាត់មុខបែបភីងៗ។
ក្រោយពីឃើញរូបនេះហើយ ទើបដឹងថា តារាស្រីរូបនេះ ទោះតែងខ្លួនយ៉ាងណាក៏នៅតែមានភាពទាក់ទាញ មិនថាជាស្ទាយ៍អាស៊ី ឬស្ទាយ៍ Barbie បែបបរទេសនោះទេ ដែលនេះក៏ជាចំណុចមួយធ្វើឲ្យអ្នកគាំទ្រលង់ស្រឡាញ់នាងដកចិត្តមិនបាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]