ភ្នំពេញ៖ ABA បានទទួលពានរង្វាន់ដ៏មានកិត្យានុភាព ជា “ធនាគារបម្រើសេវារូបវន្តបុគ្គលដ៏ឆ្នើមនៅកម្ពុជា ប្រចាំឆ្នាំ 2023” ពីទស្សនាវដ្ដី Asian Banking and Finance។ នេះជាការទទួលស្គាល់លើកទីបី ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា ពីទស្សនាវដ្ដីលំដាប់កំពូលមួយនេះ។
ការរីកចម្រើនឥតឈប់ឈរ ជាមួយនឹងកិច្ចខិតខំរបស់ខ្លួនចំពោះនវានុវត្តន៍ បានធ្វើឲ្យ ABA កាន់តែមានជំហរយ៉ាងរឹងមាំ ក្នុងការបន្តជាគ្រឹះស្ថានឈានមុខគេ ក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។ គណៈវិនិច្ឆ័យរបស់ Asian Banking and Finance ក៏បានទទួលស្គាល់ផងដែរ នូវការប្ដេជ្ញារបស់ ABA ក្នុងការបន្តបង្កើតផលិតផល និងសេវាកម្មធនាគារថ្មីៗរបស់ខ្លួនក្នុងអំឡុងពេលមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចសកល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងទស្សនាវដ្ដីបានលើកឡើងអំពីការពង្រឹងសមត្ថភាពជាបន្ដបន្ទាប់របស់ ABA Mobile ដែលជាចលករដ៏សំខាន់នៃជោគជ័យរបស់ ABA នៅក្នុងផ្នែករូបវន្ដបុគ្គល។ ក្នុងឆ្នាំ 2022 ធនាគារបានដាក់បញ្ចូលសេវាកម្ម និងមុខងារថ្មីៗ ទៅក្នុងកម្មវិធី ដើម្បីឲ្យការប្រើប្រាស់របស់អតិថិជនកាន់តែរលូន និងងាយស្រួល។
ក្រៅពីនេះធនាគារបានពង្រីកវត្តមានបណ្ដាញរូបវន្ដរបស់ខ្លួន ដោយបានបើកសាខាថ្មីចំនួន 4 និងទីតាំងស្វ័យសេវា 24/7 ចំនួន 16 បន្ថែមទៀត។
ម៉ាស៊ីនបើកកាត ABA ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការរីកចម្រើនរបស់ធនាគារ កាលពីឆ្នាំមុនផងដែរ។ ABA បានក្លាយជាធនាគារដំបូងគេបង្អស់នៅកម្ពុជា ដែលបានដាក់ឲ្យប្រើប្រាស់នូវម៉ាស៊ីនស្វ័យសេវាប្រភេទនេះ ដោយអនុញ្ញាតឲ្យអតិថិជនអាចបើកកាតប្លាស្ទិកក្នុងស្រុក និងអន្ដរជាតិ បានដោយខ្លួនឯង ដោយចំណាយពេលតិចជាងពីរនាទី។
លើសពីនេះ ABA បានពង្រីកសេវាទទួលទូទាត់តាម QR របស់ខ្លួនគួរឲ្យកត់សម្គាល់ ដោយបច្ចុប្បន្ននេះ ពាណិជ្ជករជាង 600,000 ទាំងអនឡាញ និងនៅតាមហាង ទទួលប្រាក់ទូទាត់តាម ABA។ កម្មវិធី ABA Merchant app ដែលជាដំណោះស្រាយដ៏ល្អប្រសើរ សម្រាប់អាជីវកម្មគ្រប់ប្រភេទ ក្នុងការទូទាត់ប្រាក់បែបឌីជីថល និងគ្រប់គ្រងអាជីវកម្ម បានយ៉ាងងាយស្រួល ក៏ទទួលបានកំណើនអ្នកប្រើប្រាស់សកម្មកើនឡើង ដល់ទៅ 59% ក្នុងឆ្នាំនេះផងដែរ។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖
លោកបានបន្ដថា៖
ក្នុងឆ្នាំ 2022 ធនាគារ ABA បានបង្ហាញពីសមិទ្ធផលដ៏លេចធ្លោ នៅគ្រប់ផ្នែក និងកម្រិត (ម៉ែតទ្រីក) ទាំងអស់។ ទ្រព្យសកម្មសរុបរបស់ធនាគារកើនដល់ 15% ធៀបនឹងឆ្នាំមុន ដែលសម្រេចឈានដល់ 9 ប៊ីលានដុល្លារ គិតត្រឹមដំណាច់ ឆ្នាំ 2022។ លើសពីនេះ ផលបត្រប្រាក់បញ្ញើបានកើនឡើង 17% សម្រេចឈានដល់ 7.3 ប៊ីលាន ដុល្លារអាមេរិក រីឯប្រាក់កម្ចីសរុបបានកើនឡើង 22% ចាប់តាំងពីចុងឆ្នាំ 2021 ដែលសរុបជាទឹកប្រាក់ 6.5 ប៊ីលានដុល្លារ។
នៅក្នុងសំណេរពាក់ព័ន្ធនឹងពានរង្វាន់របស់ធនាគារ ABA នាឆ្នាំនេះ ទស្សនាវដ្តី បានអធិប្បាយថា៖
ជាមួយនឹងសមិទ្ធផលគួរឲ្យកត់សម្គាល់ និងការបន្ដយកចិត្តទុកដាក់លើដំណោះស្រាយឌីជីថល ដែលផ្តោតលើអតិថិជនជាចម្បង ធនាគារ ABA នៅតែស្ថិតក្នុងដំណែងឈានមុខគេ ក្នុងវិស័យធនាគារនៅកម្ពុជា។
ខណៈដែលខ្លួនបន្តពង្រីក និងបង្កើតសេវាធនាគារថ្មីៗ ធនាគារ ABA ត្រៀមលក្ខណៈរួចរាល់ ក្នុងការពង្រឹងអនាគតនៃសេវាធនាគារបម្រើរូបវន្ដបុគ្គលនៅក្នុងប្រទេសកម្ពុជា ដោយកំណត់នូវស្តង់ដារថ្មីសម្រាប់ឧត្តមភាពក្នុងវិស័យនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]