ថៃ៖ បើនិយាយពីតារាសម្ដែងថៃ​ Aff Taksaorn ជឿជាក់ថា ហ្វេនៗជាច្រើនតែងតែលើកឡើងពីភាពស្រស់ស្អាតរបស់តារាស្រីរូបនេះ ជាពិសេសជាមួយនឹងការតុបតែងខ្លួនបែបស្រគត់ស្រគុំ មិនសូវបញ្ចេញនូវភាពស៊ិចស៊ី នៅលើបណ្ដាញសង្គមនោះឡើយ។

ដោយឡែក ថ្មីៗនេះ ក្រឡេកឃើញថា តារាស្រី Aff ស្រាប់តែបានបង្ហាញរូបថតដ៏កម្រមួយរបស់ខ្លួន ដែលនៅក្នុងនោះ រូបនាងហាក់ដូចជាបានផ្លាស់ប្ដូរទម្រង់តុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកភ្នែក ជាមួយនឹងការស្លៀកឈុត​រ៉ូប​ពណ៌​ត្នោត​ ដោយរំលេចចេញនូវស៊ិ.ចស៊ី​ពី​ខាង​ក្រោយខ្នង គួរជាទីចាប់អារម្មណ៍ក្នុងក្រសែភ្នែកមហាជនជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបង្ហាញពីស្ទាយ៍ដ៏ទាក់ទាញបែបនេះហើយ តារាស្រី​ Aff កាន់តែធ្វើឲ្យហ្វេនៗ បង្ហាញពីការពេញចិត្ត ជាមួយនឹងរូបសម្រស់ថ្មីប្លែកគួរឲ្យសរសើរ ខណៈដែលមានវ័យកាន់តែច្រើន ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

 Aff 
 Aff 
 Aff 
 Aff 
 Aff 
 Aff 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]