កម្សាន្ត៖ ពិតណាស់ សុនខជាសត្វមួយប្រភេទ ដែលមនុស្សគ្រប់គ្នាទូទាំងពិភពលោកចាត់ទុក្ខជាសត្វដែលស្មោះត្រង់និងគួរឲ្យស្រលាញ់បំផុត។ ម្យ៉ាងវិញទៀត ភាគច្រើនគេនិយមចិញ្ចឹមសុនខ ក៏ដើម្បីជួយមើលការពារផ្ទះសម្បែង ឬដោយក្ដីស្រលាញ់ និងចូលចិត្តផងដែរ។
លើសពីនេះទៅទៀត រាល់សត្វសុនខ ត្រូវបានម្ចាស់មើលថែ និងផ្ដល់អាហារគ្រប់គ្រាន់ទៅកាន់ពួកវា។ ហើយពេលខ្លះ ម្ចាស់សុនខជាច្រើន ពិតជាបានយកចិត្តទុកដាក់លើសត្វចិញ្ចើមរបស់ខ្លួន តាមរយៈការនាំសត្វចិញ្ចើមខ្លួនទៅដើរលេងតាមសួន និងបានតុបតែងស្លៀកពាក់អាវឃ្យូតៗ ឃើញហើយពិតជាគួរឲ្យក្នាញ់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បើក្រឡេកមើល សុនខមួយក្បាលនៅឯប្រទេសថៃ ដែលគេដឹងថាជាសត្វសុនខ កំពុងផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គមខ្លាំង នាពេលបច្ចុប្បន្ននេះ។ ខណៈម្ចាស់បានថតរូប វីដេអូបង្ហោះ ជាមួយការតុបតែងឲ្យសុនខខ្លួន ស្លៀកពាក់ឈុតច្នៃឡើងប្លែកៗ និងស្លៀកតាមតារាល្បីៗជាច្រើនផងដែរ។ មិនតែប៉ុណ្ណោះ សត្វសុនខមួយនេះ ពិតជាឆ្លាតខ្លាំង ទោះបីម្ចាស់ឲ្យធ្វើអ្វី ឬថតរូបបែបណាក៏ព្រម ទើបធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន មានចិត្តស្រលាញ់លើសត្វសុនខមួយក្បាលនេះ៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com