សៀមរាប៖ ជាការពិតណាស់ អាកាសយានដ្ឋានអន្តរជាតិថ្មី នៅសៀមរាប បានប្រកាសបើកដំណើរការនៅពេលឆាប់ៗខាងមុខនេះហើយ។ គេបានប្រកាសនឹងបើកដំណើរការជើងហោះហើរទាំងអស់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ប៉ុន្មានខែទៀតនេះហើយ។

 អាកាសយានដ្ឋានអន្តរជាតិថ្មី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ ខ្មែរឡូតក៏បានពាំនាំនូវព័ត៌មានសំខាន់មួយចំនួនដែលពាក់ព័ន្ធនឹង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីប្រិយមិត្តជ្រាបជាដំណឹង។ នៅក្នុងនោះ ព្រលានថ្មីនេះ មានទីតាំងស្ថិតនៅ​ ភូមិក្រៀលពង ឃុំពពេល និង ភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយ៥០គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិថ្មី 

អាកាសយានដ្ឋានអន្តរជាតិថ្មីនឹងចាប់ដំណើរការពីថ្ងៃទី១៦ តុលា ២០២៣ ដែលមានចំណតយន្តហោះ ចំនួន ៣៨ ទទួលអ្នកដំណើរ ៧លាននាក់ក្នុងមួយឆ្នាំ ផ្ទុកទំនិញ ១០ ០០០តោនក្នុងមួយឆ្នាំ ទទួលជើងហោះហើរ ៦៥​ ៨០០ជើងក្នុងមួយឆ្នាំ និង ទុនវិនិយោគ ប្រមាណ ៩០០លានដុល្លារ៕ 

អាកាសយានដ្ឋានអន្តរជាតិថ្មី 

សម្រាប់ព័ត៌មានលម្អិត សូមមើលតាមរូបភាពខាងក្រោមនេះ៖

ប្រភព៖ ​Cambodia Aviation 

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]