កម្សាន្ត៖ ជាការពិតណាស់ ក្នុងសង្គមជាក់ស្ដែងសព្វថ្ងៃនេះ បុរសនិងនារីសុទ្ធតែមានសិទ្ធិស្មើគ្នា អាចបំពេញការងារគ្រប់មុខតំណែងបានដូចគ្នា ខណៈដែលមានការលើកកម្ពស់យេនឌ័រកាន់តែខ្លាំង។ ស្ត្រីសម័យថ្មីភាគច្រើនក៏ចំណាប់ទាំងការតែងខ្លួន ការរកស៊ី និងការរៀនសូត្រជាដើម ដោយឥឡូវគេនិយមគិតថាស្ត្រីគួរតែធ្វើខ្លួនឯករាជ្យ មិនចាំបាច់ពឹងពាក់មនុស្សប្រុស ខណៈដែលបុរសៗក៏ចូលចិត្តឲ្យនារីជាដៃគូធ្វើខ្លួនឯករាជ្យដែរ។
យ៉ាងណាមិញ បើយោងតាមគេហទំព័រ Marriage.com បានចុះផ្សាយថា ការធ្វើខ្លួនឯករាជ្យជ្រុលពេករបស់ស្ត្រី អាចធ្វើឲ្យសម្ព័ន្ធភាពគូស្នេហ៍មានភាពប្រេះស្រាំទៅវិញ ដោយបង្កក្ដីរកាំរកូសលើកត្តា២យ៉ាង៖
១. វាប៉ះពាល់ដល់ទំនាក់ទំនងជាមួយគូស្នេហ៍
ការប្រាស្រ័យទាក់ទងគ្នាជាកត្តាចំបងមួយក្នុងសម្ព័ន្ធភាពគូស្នេហ៍ ដោយទាំងនារីនិងបុរស ត្រូវការការពិភាក្សាគ្នាលើរឿងនិងបញ្ហាជាច្រើនមិនថាការរកស៊ី ជម្លោះ ឬទស្សនៈផ្សេងៗដែលអាចចែករំលែកគ្នាទៅវិញទៅមក។ បុរសនិងស្ត្រីជាដៃគូនឹងគ្នា ត្រូវការបញ្ចេញមតិយោបល់រៀងៗខ្លួន ប៉ុន្តែបើក្នុងករណីស្ត្រីមានភាពឯករាជ្យជ្រុលហួសហេតុពេក គឺវាអាចនឹងក្លាយជារនាំងមួយគាបសង្កត់ដាក់បន្ទុកខាងបុរស ដោយអាងតែខ្លួនឯករាជ្យ ចង់ធ្វើអី និយាយអីក៏បានដែលវាអាចប៉ះទង្គិចផ្លូវអារម្មណ៍និងធ្វើឲ្យទំនាក់ទំនងយ៉ាប់យ៉ឺន។
២. វាធ្វើឲ្យបុរសជាដៃគូមានអារម្មណ៍បាត់បង់ទំនុកចិត្តលើខ្លួនឯង
បុរសកើតមកមានបរិបទនៃការរស់នៅមួយច្បាស់លាស់ ដូចជាមានឆន្ទៈមួយថា ចង់ជួយមើលថែនារីជាដៃគូ ផ្ដល់ការលើកទឹកចិត្ត ការពារ និងផ្ដល់ជាជំនួយជាដើម ប៉ុន្តែបើសិនជាភាគីខាងស្រីឯករាជ្យជ្រុលពេក ធ្វើឲ្យនាងសម្រេចចិត្តលើរឿងសំខាន់ខ្លះដោយឯកឯងដោយមិនបាច់សុំការប្រឹក្សាពីភាគីខាងបុរស ហើយពេលខាងបុរសស្នើផ្ដល់ជំនួយដល់នាង នាងក៏រុញច្រានសំណើនោះ ដែលយូរៗទៅធ្វើឲ្យមានភាពរកាំរកូសកើតឡើង ដោយបុរសគិតថាគេមិនអាចបំពេញតួនាទីជាបង្គោលរឹងមាំមួយសម្រាប់នារីជាដៃគូ៕
ប្រភព៖: marriage
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]