យល់ដឹង៖ ជាការពិតណាស់ ការសម្រកទម្ងន់អាចធ្វើឡើងបានតាមវិធីសាស្ត្រជាច្រើនប្រភេទ ដូចជាផឹកថ្នាំ របបអាហារ ហាត់ប្រាណ... ជាដើម។ ប៉ុន្តែវិធីសាស្ត្រមួយចំនួនទៀតដែលត្រូវបានទទួលស្គាល់ដោយវិទ្យាសាស្ត្រ ថាវាពិតជាបានជួយដល់ការសម្រកគីឡូឲ្យឆាប់មានប្រសិទ្ធភាព គឺមានវិធីដូចខាងក្រោម៖
១. វិធីសាស្ត្រតមអាហារបែប Intermittent
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមានភ័ស្តុតាងបញ្ជាក់ថាការតមអាហារតាមបែប Intermittent Fasting គឺពិតជាមានប្រសិទ្ធភាព ដែលជាទូទៅក្បួនតមអាហាររបៀបនេះតម្រូវឲ្យអ្នកត្រូវតមអាហាររយៈពេលខ្លី (ឧទាហរណ៍៖ តមអាហារមួយពេល អាចជាព្រឹក ថ្ងៃត្រង់ ឬល្ងាច ជារៀងរាល់ថ្ងៃ)។ បើសិនជាអ្នកតមអាហាររបៀបនេះរយៈពេល២៤សប្តាហ៍ នោះអ្នកនឹងស្រកទម្ងន់យ៉ាងពិតប្រាកដ។
វិធីសាស្ត្រ IF នេះ គឺជាទូទៅបែងចែកចេញជាបីប្រភេទគឺ៖
- តមអាហារបែប ADF ៖ ញ៉ាំរបបអាហារធម្មតា (ទាំងព្រឹក ថ្ងៃត្រង់ ល្ងាច) នាថ្ងៃនេះហើយ តមអាហារនៅថ្ងៃស្អែក ឬ ញ៉ាំអាហារតែបន្តិចបន្តួចនាថ្ងៃស្អែក។
- តមអាហារបែប 5:2 ៖ តមអាហារពីរថ្ងៃ ក្នុងរយៈពេលមួយសប្តាហ៍ ដោយនៅថ្ងៃត្រូវតមត្រូវញ៉ាំអាហារយ៉ាងច្រើន ៥០០ ទៅ ៦០៩ កាឡូរី។។
- តមអាហារបែប 16/8 ៖ តមអាហារចំនួន១៦ម៉ោង និងញ៉ាំក្នុងចន្លោះ៨ម៉ោងក្រោយពីតម។

២. ត្រូវតាមដានការតមអាហាររបស់អ្នក
អ្នកត្រូវយល់ច្បាស់ថាអ្នកញ៉ាំអ្វីជារៀងរាល់ថ្ងៃ ហើយត្រូវកត់ត្រាអ្វីដែលអ្នកញ៉ាំដូចជាកំណត់ហេតុមួយទាក់ទងនឹងរបបអាហារអ្នក។ ការតាមដានការញ៉ាំរបស់អ្នកមិនថានៅលើកំណត់ហេតុធម្មតា ឬនៅលើ App ជាដើមអាចធ្វើឲ្យអ្នកដឹងខ្លួនជាមុន និងមានការប្រុងប្រយ័ត្នខ្ពស់ពេលទទួលទានអាហារម្ដងៗ។
៣. ទទួលទានអាហារតាមពេលវេលានិងកន្លែងសមស្រប ការទទួលទានអាហារដោយផ្ដោតសំខាន់លើការភ្លក្សរសជាតិ ទំពារមួយៗ និងមិនប្រញាប់ប្រញាល់ ពិតជាធ្វើឲ្យអ្នកសម្រកទម្ងន់បានយ៉ាងពិតប្រាកដ។ មនុស្សមួយចំនួន ចូលចិត្តញ៉ាំអាហារលឿនៗ ទំពារលឿនៗ និងញ៉ាំតែនៅលើឡាន ឬញ៉ាំពេលកំពុងមើលទូរទស្សន៍ដែលនេះធ្វើឲ្យពួកគេញ៉ាំដោយភ្លេចខ្លួន។ ចំណុចនេះ អ្នកត្រូវអង្គុយញ៉ាំនៅតុអាហារធម្មតា ដោយមិនត្រូវមានទូរស័ព្ទ ឬអ្វីផ្សេងមករំខានអ្នកឡើយ និងព្យាយាមទំពារឲ្យម៉ដ្ឋ និងញ៉ាំមួយៗយឺតៗ។

៤. ញ៉ាំអាហារសំបូរប្រូតេអ៊ីននៅពេលព្រឹក ពពួកប្រូតេអ៊ីនជាប្រភេទអាហារល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ ដោយសារវាជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដូច្នេះបើអ្នកញ៉ាំអាហារសំបូរប្រូតេអ៊ីននាពេលព្រឹកគឺវាអាចជួយឲ្យអ្នកគ្មានអារម្មណ៍ថាឃ្លានបានយូរម៉ោង។ អាហារដែលល្អសម្រាប់ពេលព្រឹកមានដូចជា ពងមាន់ , គ្រាប់ធញ្ញជាតិ , ត្រី Sardine, បបរ Quinoa ជាដើម។
៥. កាត់បន្ថយការញ៉ាំស្ករច្រើន
អាហារមួយចំនួនដែលអ្នកញ៉ាំប្រចាំថ្ងៃមានជាតិស្ករខ្ពស់ ដែលអាចធ្វើឲ្យអ្នកឡើងទម្ងន់ទាំងមិនដឹងខ្លួននិងពិបាកក្នុងការសម្រកទម្ងន់។ វិធីសាស្ត្រដ៏ល្អបំផុតគឺញ៉ាំអាហារពពួកដូចជា នំប័ុងសាប, ផាស្ដា, ផ្លែឈើ, គ្រាប់ធញ្ញជាតិ, តែ ឬទឹកផ្លែឈើកិនស្រស់ៗដោយមិនដាក់ស្ករឬទឹកដោះគោខាប់។ ៦. ទទួលទានអាហារមានជាតិ ហ្វាយប៊ឺ (Fiber) ឲ្យច្រើន

ការញ៉ាំអាហារមានរសជាតិហ្វាយប៊ឺច្រើនគឺជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងពោះវៀនរបស់អ្នក ដោយវាសុទ្ធសឹងជាអាហារដែលស្រួលកិន។
៧. គេងលក់ឲ្យស្កប់ស្កល់ តាមវិធីពិសោធដោយវិទ្យាសាស្ត្រគឺ ការគេងលើសពី៥ទៅ៦ម៉ោងក្នុងមួយថ្ងៃអាចជួយឲ្យអ្នកស្រកទម្ងន់ ព្រោះកាលណាអ្នកគេងមិនគ្រប់គ្រាន់ ឬគេងមិនស្កប់គឺ អាចធ្វើឲ្យជាតិមេតាប៊ូលីសក្នុងខ្លួនមិនសូវមានប្រសិទ្ធភាព ធ្វើឲ្យរាងកាយស្តុកទុកជាតិខ្លាញ់ច្រើន។

៨. ត្រូវចេះរកវិធីបំបាត់ការតប់ប្រមល់
បើសិនជាអ្នកនៅតែបន្តស្ត្រេស ឬគិតច្រើនជារៀងរាល់ថ្ងៃ គឺសារធាតុអរមូន Cortisol អាចនឹងស្ថិតក្នុងសរសៃឈាមអ្នកយូរជាធម្មតាដែលធ្វើឲ្យអ្នកចេះតែឃ្លានមិនឈប់ និងធ្វើឲ្យអ្នកញ៉ាំច្រើនដូច្នេះវិធីសាស្ត្រល្អបំផុតគឺចេះគ្រប់គ្រងអាការៈតប់ប្រមល់របស់ខ្លួន ដោយហាត់យូហ្កា, តៃឈី, ដកដង្ហើមចូលជ្រៅៗ ឬចេញដើរលេងនៅខាងក្រៅជាដើម៕

ប្រភព៖: medicalnewstoday
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]