ស្នេហា៖ នារីម្នាក់ៗសុទ្ធតែមានចំណុចពិសេស និងអត្តចរិតផ្សេងៗពីគ្នា ប៉ុន្តែនារីមួយចំនួន មិនចាំបាច់ហត់នឿយក្នុងការស្វែងរកគូស្នេហ៍ទេ គឺភាគច្រើនបុរសៗនាំគ្នាប្រជែងយកបេះដូងនាងតែម្ដង។
ធ្លាប់ឆ្ងល់ដែរទេថា នារីមានលក្ខណៈសម្បត្តិនិងអត្តចរិតបែបណាដែលធ្វើឲ្យបុរសលង់ស្នេហ៍ដកចិត្តមិនរួច និងតាមចែចូវនាងបែបនេះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. នារីដែលរីករាយជាមួយនឹងខ្លួនឯង ទោះមិនមានស្នេហាក៏ដោយ
វាជារឿងធម្មតាទេដែលអ្នកចង់មានទំនាក់ទំនងបែបគូស្នេហ៍ ព្រោះក្ដីស្រលាញ់តែងតែនាំមកនូវភាពកក់ក្ដៅនិងក្ដីសុខ ប៉ុន្តែនារីខ្លះ គឺមានក្ដីរីករាយបានទាល់តែនាងមានគូស្នេហ៍ ហើយបើខ្វះក្ដីស្រលាញ់ នាងតែងតែមានអារម្មណ៍ថាខ្លួនឯងល្អមិនគ្រប់គ្រាន់ ចេះតែខ្វះនេះខ្វះនោះ។
មន្តស្នេហ៍នារីដែលបុរសដកចិត្តមិនរួចគឺ នារីដែលរីករាយជាមួយជីវិតខ្លួនឯង(ទាំងពេលមាននិងគ្មានស្នេហា) និងចេះស្រលាញ់ខ្លួនឯង រស់នៅក្នុងភាពជាខ្លួនឯង និងអាចនាំភាពរីករាយមកកាន់ខ្លួនឯងដោយមិនចាំបាច់មានមនុស្សប្រុស។
២. គិតពីខ្លួនឯងមុនអ្នកដទៃ
ចំណុចនេះស្ដាប់ទៅដូចអ្នកអាត្មានិយមបន្តិចតែការពិតវាជារឿងល្អម្យ៉ាងដែរ ដែលអ្នកចេះគិតពីខ្លួនឯងមុនគូស្នេហ៍របស់អ្នក។ មនុស្សស្រីខ្លះតែងតែគិតពីតម្រូវការរបស់មនុស្សប្រុសជាដៃគូមុនខ្លួនឯងជានិច្ចដែលជាកំហុសមួយ ដែលធ្វើឲ្យបុរសមើលមកអ្នកជានារីដែលគ្មានគំនិតជារបស់ខ្លួនឯង។

៣. ចេះគោរពព្រំដែននិងភាពផ្ទាល់ខ្លួនរបស់គេ
មនុស្សម្នាក់ៗតែងមានពេលវេលាផ្ទាល់ខ្លួន ដូច្នេះអ្នកត្រូវចេះគោរពភាពផ្ទាល់ខ្លួនរបស់គេ មិនតាមតោងទាម ឬព្យាយាមនៅជាមួយគេគ្រប់ពេលវេលា ព្រោះនេះអាចបង្កជាភាពធុញទ្រាន់ ហើយបុរសអាចនឹងគិតថាគេគ្មានសេរីភាពពេលនៅជាមួយអ្នក។

៤. ហ៊ាននិយាយពីតម្រូវការរបស់អ្នក
មនុស្សស្រីដែលមនុស្សប្រុសចាប់អារម្មណ៍គឺមានគោលជំហជារបស់ខ្លួនឯង មានទំនុកចិត្តលើខ្លួនឯងខ្ពស់ និងចេះរៀបរាប់ប្រាប់ដៃគូឬបុរសដែលមកតាមចែចូវ ពីតម្រូវការរបស់នាងត្រង់ៗដោយមិនចាំបាច់ខ្លាចចិត្តអ្វីឡើយ។

៥. កុំឆាប់បើកចំហពីខ្លួនឯងពេក
ជួនកាល នារីដែលបុរសចង់ចែចូវគឺជាប្រភេទនារីដែលមិនសូវបង្ហាញគ្រប់យ៉ាងពីខ្លួនឯងច្រើនពេកនៅពេលចួបគ្នាដំបូង គឺទុកភារកិច្ចនេះឲ្យបុរសជាអ្នកស្វែងយល់វិញ ពោលគឺធ្វើខ្លួនអាថ៌កំបាំងបន្តិច ដើម្បីឲ្យគេចង់ដឹងចង់យល់ពីអ្នក។

ប្រភព៖: thoughtcatalog
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]