ភ្នំពេញ៖ កម្មវិធីប្រកួតបវរកញ្ញាចក្រវាល គឺជាកម្មវិធីដ៏ល្បីមួយ ដែលបានបើកសិទ្ធិឲ្យបេក្ខភាពនារីៗតំណាងប្រទសរៀងខ្លួន បានចូលរួមប្រកួតប្រជែងសម្រស់ និងសមត្ថភាព លើឆាកអន្តរជាតិ ខណៈប្រទេសកម្ពុជា ក៏បានទិញសិទ្ធិមករៀបចំការប្រកួត ផងដែរ។ 

ថ្មីៗនេះ ស្រាប់តែមានដំណឹងល្អ ចំពោះការប្រកួតសម្រស់មួយនេះផ្ទាល់ ខណៈដែល កម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា បានបើកសិទ្ធិឲ្យនារីកែភេទ បានចូលរួមប្រលងនៅក្នុងកម្មវិធីលំដាប់អន្តរជាតិមួយនេះ ដើម្បីចូលរួមប្រកួតប្រជែងសម្រស់ ក៏ដូចជាសមត្ថភាពផ្ទាល់ខ្លួន ។ ហើយនៅក្នុងឆ្នាំនេះដែរ ក៏មាននារីកែភេទ ដល់ទៅ ២ នាក់ បានចូលរួមប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បេក្ខភាពប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា ២០២៣ ទាំងពីររូបនោះ សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន។ ខណៈបេក្ខភាពនារីកែភេទទាំងពីររូបនោះ មានសម្រស់ស្រស់សោភាយ៉ាងលេចធ្លោ ពោរពេញដោយភាពជឿជាក់ដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]