ថៃ៖ កាលពីថ្ងៃទី ២៧ ខែ កក្កដា កម្មវិធីប្រកួតបវរកញ្ញាភេទទីបី Miss Trans Thailand បានធ្វើឡើងនូវវគ្គប្រកួតបឋម ដោយបង្ហាញបេក្ខភាពជាច្រើន ស្អាតៗ និងមានសមត្ថភាពពូកែគួរឲ្យចាប់អារម្មណ៍។

ជាមួយគ្នានេះ អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ គឺបេក្ខភាពបវរកញ្ញា Aumbun ដែលតំណាង​ខេត្ត​បឹង​កានប្រទេសថៃនោះ នាងបានបង្ហាញសមត្ថភាពយ៉ាងពូកែគ្រប់វិញ្ញាសារ មិនថាទាំងវគ្គឈុតហែលទឹក និងឈុតរាត្រីស្រមោលសជាដើម ខណៈបេក្ខភាពរូបនេះ មានពិការភាពដៃនិងជើងក៏ដោយ តែនាងនៅតែអាចបញ្ចេញភាពក្លាហាន ដើរបង្ហាញខ្លួនយ៉ាងជឿជាក់ និងស្រស់ស្អាតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈរូបភាពនិងវីដេអូបង្ហាញសមត្ថភាពរបស់ Aumbun បានធ្វើឲ្យមហាជនដែលតាមដានវិស័យបវរកញ្ញាជាច្រើនប្រទេស បង្ហាញក្ដីរំជួលចិត្ត និងសរសើរចំពោះនាង ដែលមានទឹកចិត្តតស៊ូដើម្បីឈោងចាប់ក្ដីស្រមៃ បើទោះបីជានាងមិនមានកាយសម្បទាគ្រប់គ្រាន់ដូចជាបវរកញ្ញាផ្សេងៗទៀតក៏ដោយ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

រូបភាពបវរកញ្ញា
រូបភាពបវរកញ្ញា
រូបភាពបវរកញ្ញា
រូបភាពបវរកញ្ញា
ការបង្ហាញសមត្ថភាព Aumbun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]