ភ្នំពេញ៖ ពិតណាស់ តារាសម្ដែងស្រី កញ្ញា រចនា រ៉ាវ៉ាឌី ត្បិតតែជាតារាពន្លកថ្មី ដែលទើបតែប្រឡូកក្នុងវិស័យភាពយន្តរយៈជាង ៥ ទៅ ៦ឆ្នាំចុងក្រោយនេះពិតមែន ប៉ុន្តែយើងឃើញថា បច្ចុប្បន្នតារាស្រីរូបនេះ កំពុងក្ដោបបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែភាពប៉ិនប្រសប់ក្នុងការសម្ដែង ។
ជាពិសេស តារាសម្ដែងស្រីរូបនេះ មានវ័យក្មេងតែប៉ុណ្ណោះ តែនាងទទួលបានភាពជោគជ័យនៅក្នុងការងារសិល្បៈគួរកត់សម្គាល់។ មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំនេះ កញ្ញា រចនា រ៉ាវ៉ាឌី ចាស់មួយឆ្នាំទៀតហើយ ដោយនាងបានរៀបចំពិធីខួបកំណើត ឈានចូលអាយុ ២៣ឆ្នាំ របស់ខ្លួន។
ជាមួយគ្នានោះ ឆ្នាំនេះហាក់ខុសពីឆ្នាំមុន ដែលនាងបានរៀបចំពិធីបែបសាមញ្ញ តែមិនធម្មតា តាមរយៈទីតាំងនៅទីធ្លារខាងក្រៅបែបធម្មជាតិៗបៃតង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ សម្រស់របស់ កញ្ញា រចនា រ៉ាវ៉ាឌី ស្រស់ស្អាតមែនទែន ជាមួយនឹងការផាត់មុខបែបស្រាលៗ អមជាមួយនឹងរ៉ូបពណ៌បៃតងខ្ចីទៀត ធ្វើឲ្យមានភាពទាក់ទាញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]