កម្សាន្ត៖ ប្រិយមិត្តដែលនិយមស្ដាប់ចម្រៀងបរទេស ច្បាស់ជាបានស្គាល់ តារាចម្រៀងរ៉េប អន្តរជាតិ Cardi B ដែលនាងជាម្ចាស់បទ WAP ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីហ្វេនជុំវិញ ពិភពលោក។ ជាពិសេស តារាស្រីរូបនេះ ត្រូវបានគេស្គាល់ថា ជាមនុស្សសម្ដីត្រង់ៗ កំប្លែង និង មិនចេះយកចិត្តអ្នកណានោះទេ សូម្បីអ្នកគាំទ្រ។
ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើល ដោយតារាស្រីរូបនេះ បានគប់មេក្រូទៅកាន់អ្នកគាំទ្រ បន្ទាប់ពីខ្លួនត្រូវអ្នកគាំទ្ររូបនោះ ជះទឹកទៅលើខ្លួន កំឡុងពេលហារមាត់រកច្រៀង។ តាមរយៈវីដេអូមួយដែលបានចែករំលែកទៅកាន់បណ្ដាញសង្គម បានឲ្យឃើញថា ហ្វេនជះទឹកទៅកាន់ Cardi មិនទាន់នឹងត្រូវផង ត្រូវនាងគប់ម៉ាមេក្រូទៅហើយ។
មិនតែប៉ុណ្ណោះ នាងក៏បានឈប់ច្រៀងហើយ មានអង្គរក្សចុះទៅចាប់ហ្វេនមួយនោះ បណ្ដេញចេញពីកន្លែងប្រគុំតន្ត្រីទៀតផង។ យ៉ាងណាមិញ បន្ទាប់ពីមានទង្វើបែបនេះហើយ អង្គរក្សបានរើសមេក្រូយកមកឲ្យតារារ៉េបរូបនេះ ច្រៀងវិញធម្មតា នេះបញ្ជាក់ផងដែរថា គេការពារសុវត្ថិភាពតារាស្រុកគេណាស់ មិនឲ្យអ្នកណាបំពានផ្ដេសផ្ដាស់បានទេ ទោះបីជាអ្នកជាហ្វេនក៏ដោយ៕
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]