កំពត៖ ថ្មីៗនេះ មានហេតុការណ៍គួរឲ្យសោកស្ដាយមួយបានកើតឡើង ដែលធ្វើឲ្យមនុស្ស៣នាក់បានបាត់បង់ជីវិត ដោយនៅក្នុងនោះមាននារី២នាក់ និង បុរសម្នាក់។ តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះ គឺជាភ្ញៀវទេសចរណ៍ដែលទៅបោះតង់កម្សាន្តចុងសប្ដាហ៍ នៅម្ដុំទឹកធ្លាក់ជ្រោះឱម៉ាល់ ខេត្តកំពត ស្រាប់តែយប់មិញមានភ្លៀងនិងខ្យល់បោកបក់ខ្លាំង បានបោកបក់ពួកគេឲ្យធ្លាក់ជ្រោះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានបន្ដទៀតថា ក្រុមកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៃ ខេត្តកំពត កំពុងសហការគ្នា ចុះទៅរុករក រហូតគិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២៣នេះ រកឃេីញស.ពនារី២នាក់ហេីយ ដោយជាប់នៅក្នុងតង់របស់ពួកគេតែម្ដង ដែលនេះគឺជាព័ត៌មានបឋមប៉ុណ្ណោះ។

រូបភាព

ជាមួយគ្នានេះ យើងក៏សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេង ក្នុងករណីមួយនេះ។ គួររំលឹកផងដែរថា សូមប្រិយមិត្តមានការប្រុងប្រយ័ត្ននៅក្នុងការបោះតង់ ដើម្បីចៀសវាងមានករណីរហូតដល់បាត់បង់អាយុជីវិតបែបនេះ៕

ប្រភព៖ បងម៉េង អ្នកសារព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]