យល់ដឹង៖ ប្រាក់គឺជាគោលដៅមួយដ៏ធំ ដែលមនុស្សសឹងតែគ្រប់គ្នាស្វែងរកដើម្បីធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង ហើយដើម្បីទុកដាក់ប្រាក់កាសឲ្យនៅជាមួយអ្នកជារឿយៗគឺត្រូវធ្វើការសន្សំប្រាក់។
បុគ្គលខ្លះជំនាញខាងសន្សំប្រាក់ណាស់ សន្សំតាំងពីបាតដៃទទេ រហូតដល់មានផ្ទះ មានមុខរបរ មានកញ្ចប់ធានារ៉ាប់រង... ជាដើម ប៉ុន្តែបុគ្គលខ្លះទៀតមិនពូកែសន្សំទេ ឲ្យតែរកប្រាក់បានមក គឺតែងតែចាយអស់គ្មានសល់។
អ៊ីចឹងហើយ ថ្ងៃនេះពួកយើងសុំលើកយកអត្ថបទមួយដែលបង្ហាញពីគន្លឹះនៃការសន្សំប្រាក់ឲ្យបានជោគជ័យ៖
១. ធ្វើកំំណត់ត្រាលើការចាយវាយរបស់អ្នក
ដើម្បីឈានដល់ការសន្សំប្រាក់បាន អ្នកត្រូវតែដឹងឲ្យច្បាស់ថាអ្នកចំណាយប្រាក់ទៅលើអ្វីខ្លះ? ដូច្នេះអ្នកត្រូវមានកំណត់ត្រានៃការចាយវាយរបស់អ្នកយ៉ាងជាក់លាក់ គឺត្រូវសរសេរនូវរាល់ការចំណាយប្រចាំថ្ងៃរបស់អ្នក សូម្បីតែកាហ្វេដែលអ្នកទិញផឹកនោះក៏ត្រូវកត់ត្រាចូលដែរ។
នៅពេលអ្នកបានកត់ត្រាហើយ សូមធ្វើការបែងចែកការចំណាយទាំងនោះតាមប្រភេទរបស់វាផង ដូចជា ចំណាយក្នុងផ្ទះ, ចំណាយក្រៅផ្ទះ, ចំណាយនៅកន្លែងការងារ ជាដើម។
២. ត្រូវបូកបញ្ចូលការសន្សំក្នុងប្រាក់ទាំងអស់របស់អ្នក
បន្ទាប់ពីអ្នកដឹងហើយថាអ្នកចំណាយលើអ្វីខ្លះក្នុងមួយខែៗ ពេលនេះអ្នកត្រូវចាប់ផ្ដើមរំលែកប្រាក់មួយផ្នែកសម្រាប់ការចាយវាយ ហើយនៅសល់ប៉ុន្មាននោះគឺទុកសម្រាប់សន្សំ ហើយចាប់ពីចំនួនតិចតួចទៅ ហើយត្រូវបង្កើនចំនួនសន្សំនេះច្រើនទៅៗជារៀងរាល់ខែ។
៣. រកវិធីកាត់កងការចំណាយ
បើសិនអ្នកមិនសូវសន្សំបានច្រើនដូចអ្នកចង់ទេ វាដល់ពេលហើយដែលអ្នកត្រូវកាត់បន្ថយការចំណាយរបស់អ្នក។ អ្នកត្រូវឆែកមើលបញ្ជីចំណាយរបស់អ្នក ហើយជ្រើសរើសការចំណាយណាដែលមិនសំខាន់សម្រាប់អ្នក ដូចជាការចំណាយទៅលើការដើរលេង ឬញ៉ាំអីនៅខាងក្រៅជាដើម។
៤. ត្រូវមានគោលដៅសន្សំច្បាស់លាស់
អ្នកត្រូវចេះដាក់គោលដៅលើការសន្សំ ដោយចាប់ផ្ដើមគិតថាតើអ្នកសន្សំទុកសម្រាប់អ្វី? សន្សំរយៈពេលខ្លីឬរយៈពេលវែង? អ្នកត្រូវការប្រាក់ប៉ុន្មានសរុបទាំងអស់? ហើយអ្នកគុណគូមើលថាតើត្រូវចំណាយពេលប៉ុន្មានទើបសន្សំបាន។
ប្រភព៖: bettermoneyhabits
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]