ស្នេហា៖ ជាទូទៅ ការណាត់ចួបលើកដំបូងពិតជារឿងសំខាន់ណាស់ ដើម្បីឲ្យភាគីទាំងស្រីនិងប្រុសបានស្វែងយល់ពីគ្នាឲ្យបានច្រើន ដើម្បីឈានដល់ការសម្រេចចិត្តថាគួរទាក់ទងគ្នាឬយ៉ាងណា? អ្នកខ្លះក៏ណាត់ចួបគ្នានៅហាងកាហ្វេដើម្បីជជែកគ្នា អ្នកខ្លះក៏ដើរលេងនៅតាមរមណីយដ្ឋាននានា អ្នកខ្លះក៏បបួលគ្នាញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានយ៉ាងរ៉ូមេនទិកជាដើម។
យ៉ាងណាមិញ បើសិនជាដៃគូណាត់របស់អ្នក បានបង្ហាញអាកប្បកិរិយាទាំងអស់នេះ នោះអ្នកត្រូវតែពិចារណាឲ្យលម្អិតថាតើត្រូវបន្តណាត់ចួបគេឬយ៉ាងណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. មកយឺតដោយមិនបានប្រាប់អ្នកជាមុន
ការគោរពពេលវេលាជារឿងសំខាន់មួយក្នុងការណាត់ចួបគ្នាលើកដំបូង ប៉ុន្តែក៏មានករណីខ្លះដែលដៃគូណាត់របស់អ្នកអាចមកយឺត។
ការយឺតយ៉ាវជារឿងដែលយើងគួរយល់និងអភ័យទោសឲ្យ ប៉ុន្តែបើក្នុងករណីគេមកយឺតហើយតែបែរជាមិនទូរស័ព្ទឬផ្ញើសាមកប្រាប់អ្នកជាមុន គឺមានន័យថាគេមិនគោរពនិងគិតគូដល់អ្នកទេ។
២. ខ្វះសុជីវធម៌ដាក់អ្នករត់តុនិងមនុស្សជុំវិញខ្លួន
បើដៃគូណាត់របស់អ្នកបង្ហាញអត្តចរិតនិងកាយវិការខ្វះសុជីវធម៌ដាក់អ្នករត់តុ និងអ្នកជុំវិញខ្លួនដូចជា រិះគន់អ្នករត់តុ ឬ រិះគន់សេវាកម្ម និងម្ហូបអាហារនៅក្នុងកន្លែងណាត់ចួបមិនឈប់ឈរសោះ ឬស្រែកនិងនិយាយខ្លាំងៗដាក់មនុស្សជុំវិញខ្លួន តែបែរជាមកនិយាយផ្អែមល្ហែមជាមួយអ្នក គឺមានន័យថាគេជាមនុស្សដែលលាក់ពុត ហើយអ្នកអាចនឹងត្រូវគេធ្វើទង្វើខ្វះសុជីវធម៌បែបនោះនៅពេលសម្រេចចិត្តទាក់ទងគ្នាក៏ថាបាន។
៣. ចេះតែបង្ខំអ្នកឲ្យធ្វើអ្វីតាមចិត្តគេចង់
ការណាត់ចួបរវាងបុគ្គលពីរនាក់គឺជាការចែករំលែកចំណង់ចំណូលចិត្ត និងសិក្សាពីគ្នា។ អ្នកនិងគេសុទ្ធតែបង្ហាញពីអ្វីដែលអ្នកចូលចិត្តឬមិនចូលចិត្ត។ ត្រង់នេះគឺចង់មានន័យថា បើសិនអ្នកនិយាយថាអ្នកមិនចូលចិត្តធ្វើរឿងមួយនេះទេ តែគេបែរជាទទូចអ្នកឲ្យធ្វើឬបង្ខំអ្នកឲ្យធ្វើរឿងនោះទៅវិញ គឺបង្ហាញថាគេជាមនុស្សអាត្មានិយម យកតែចិត្តខ្លួនឯង និងមិនគិតពីតម្រូវការរបស់អ្នកទេ។
៤. បង្ហាញកាយវិការធុញទ្រាន់និងមិនចាប់អារម្មណ៍អ្នក
បើសិនដៃគូណាត់របស់អ្នកតែងតែឱនមុខចុចទូរស័ព្ទ , ទូរស័ព្ទនិងផ្ញើសាទៅអ្នកនេះអ្នកនោះ , មើលនាយអាយជំនួសឲ្យផ្ដល់ការចាប់អារម្មណ៍មកលើអ្នក ឬក៏មិនបង្ហាញអារម្មណ៍រីករាយ គឺមានន័យថាគេមិនចាប់អារម្មណ៍អ្នកទេ។
៥. និយាយតែពីខ្លួនឯង
ការណាត់ចួបគ្នាគឺជាដំណាក់កាលដែលភាគីខាងស្រីនិងខាងប្រុស ត្រូវណែនាំពីខ្លួនឯង និយាយពីចំណង់ចំណូលចិត្តខ្លួនឯងតែបើសិនដៃគូណាត់របស់អ្នក និយាយតែពីខ្លួនឯង មិនព្រមស្ដាប់ពេលអ្នករៀបរាប់ពីខ្លួនអ្នក នោះមានន័យថាគេមិនចង់ស្វែងយល់ពីអ្នកទេ៕
ប្រភព៖: bellajamal
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]