ថ្មីៗនេះ យើងសង្កេតឃើញថា ករណីទឹកជន់លេចពីលើភ្នំ បានកើតឡើងបន្ដបន្ទាប់ ក្រោយពីមានភ្លៀងធ្លាក់ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ត។ ជាក់ស្ដែង បងប្រុសម្នាក់ បានចែករំលែកវីដេអូមួយ ដែលបង្ហាញពីស្ថានភាពទឹកបុកច្រាលយ៉ាងខ្លាំងមកពីលើភ្នំ គួរឲ្យភ័យខ្លាច។
នៅក្នុងវីដេអូនោះ បងប្រុសរូបនេះ បានរៀបរាប់ថា ភ្ញៀវដែលទៅកម្សាន្តនៅតាមដងអូរ ឬនៅតាមទឹកជ្រោះ រត់សឹងតែមិនទាន់ ដោយសារតែទឹកបាក់ទំនប់ ឬក៏ទឹកជន់ខ្លាំងធ្លាក់មកល្បឿនលឿន បើរត់មិនទាន់គឺត្រូវទឹកបុកយកទៅហើយ តាមការមើលឃើញជាក់ស្ដែង ពិតជាគួរឲ្យតក់ស្លុត។
គួរបញ្ជាក់ផងដែរថា ជាសំណាងល្អ មនុស្សម្នាររត់ឡើងទីខ្ពស់ទាន់ ទើបមិនធ្វើឲ្យនរណាម្នាក់ មានគ្រោះថ្នាក់នោះទេ ប៉ុន្ដែក៏សូមធ្វើការប្រុងប្រយ័ត្ន បើសិនជាបងប្អូនចង់ទៅលេងនៅតាមជ្រោះឬទីកន្លែងដែលមានទឹក សូមកុំទៅខែភ្លៀង ជៀសវាងសប្បាយក្លាយជាទុក្ខ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]