ភ្នំពេញ៖ កាលពីយប់វេលា​ម៉ោង​១ៈ៣០នាទីរំលងអាធ្រាត្រ​ ឈានចូល​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២៣ នេះ មានករណីចោរប្លន់កាប់យកម៉ូតូមួយគ្រឿងបានសម្រេច។ នៅក្នុងនោះ ជនរងគ្រោះ សុទ្ធតែជាកម្លោះៗ ដែលត្រូវបានចោរនោះយកកាំបិតដេញកាប់ រត់ចោលម៉ូតូ ប៉ុន្ដែមិនមានរបួសនោះទេ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ បានកើតឡើងនៅបណ្ដោយផ្លូវ ៦០ម៉ែត្រ ដោយជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងធ្វេីសកម្មភាពយកកាំបិតកែឆ្នៃមួយដេីមដេញកា.ប់ប្លន់យកម៉ូតូ​ Dream C125 មួយគ្រឿងទៅបានសម្រេចពីយុវជន២នាក់​។

រូបភាព

ក្រោយកេីតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី​ដេីម្បីដាក់ពាក្យបណ្ដឹង​ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​៦០ម៉ែត្រ​ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ សូមបងប្អូនមានការប្រុងប្រយ័ត្ន ជាពិសេស នៅពេលធ្វើដំណើរពេលយប់ នៅផ្លូវ៦០ម៉ែត្រនេះ ឬនៅតាមផ្លូវស្ងាត់៕

ប្រភព៖ Dabeka Dabeka

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]