ភ្នំពេញ៖ ក្រុមហ៊ុន Chevrolet Cambodia រៀបចំព្រឹត្តិការណ៍ដ៏ពិសេសនៃការបង្ហាញរថយន្តស៊េរីថ្មី ប្រណិត Chevrolet Trax ឆ្នាំ 2024។ អ្វីដែលកាន់តែទាក់ទាញ គឺរថយន្តស៊េរីថ្មីនេះបានផ្លាស់ប្ដូរការរចនាស្ទើរទាំងស្រុង ទាំងផ្នែកខាងក្នុង និងខាងក្រៅ ជាមួយនូវប្រព័ន្ធសុវត្ថិភាព ទំនើប បូករួមនឹងតម្លៃសមរម្យស្ទើរមិនគួរឲ្យជឿ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៉ីអនម៉ល សែនសុខ ដោយមានការចូលរួមពីអ្នកសារព័ត៌មាន រួមទាំងកំពូលតារាចម្រៀងល្បី។ អ្វីដែលពិសេសមិនគួររំលងបាន គឺភ្ញៀវកិត្តិយសទាំងអស់អាចយល់ដឹងកាន់តែច្បាស់ពីមុខងារសំខាន់ៗរបស់រថយន្តស៊េរីថ្មី Chevrolet Trax 2024 ដែលបំពាក់មកសុទ្ធតែប្រព័ន្ធសុវត្ថិភាព ប្រៀបដូចជំនួយការដ៏សកម្មរបស់អ្នកបើកបរ ព្រមទាំងការរចនារូបរាងថ្មីស្រឡាងបែប ស្ទ័រដ៏គួរឲ្យទាក់ទាញ ស័ក្តិសមជាប្រភេទឡាន The All-New Chevrolet Trax 2024

រូបភាព
រូបភាព

មិនតែប៉ុណ្ណោះ Chevrolet Trax 2024 បំពាក់ជាមួយកម្លាំងម៉ាស៊ីនធំជាងមុន ដែលមិនត្រឹមបើកបរស្ទុះលើដងផ្លូវទេ តែវាក៏ផ្ដល់នូវផាសុកភាពសម្រាប់អ្នករួមដំណើរព្រោះកន្លែងអង្គុយខាងក្នុងមានភាពទូលាយជាងមុន ប្រវែងតួខ្លួនរថយន្តវែងជាងមុន និងកម្ពស់ពីបាតដីក៏ខ្ពស់ធ្វើឲ្យការបើកបរលើផ្លូវដែលពិបាកមួយចំនួននៅតាមខេត្តកាន់តែងាយស្រួល។

រូបភាព
រូបភាព

ក្នុងឱកាសនេះលោកស្រី ទុយ លក្ខិណា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chevrolet Cambodia មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានរថយន្តម៉ូដែលថ្មី Chevrolet Trax 2024 ហើយលោកស្រីជឿជាក់ថាម៉ូដែលថ្មីនេះនឹងមានសន្ទុះខ្លាំងក្លាក្នុងទីផ្សារនៅកម្ពុជា។

រូបភាព
រូបភាព

- ស៊េរីរថយន្តនេះមាន២ម៉ូដែល គឺ RS និង LT ដែលម៉ូដែល RS មាន៥ពណ៍ និងម៉ូដែល LT មាន៦ពណ៌ សម្រាប់ជ្រើសរើស។

- កុងទ័រឌីជីថលទំហំធំ ៨ម៉ីញ និងអេក្រង់កម្សាន្ដថាច់ស្គ្រីនទំហំ១១ម៉ីញ ងាយស្រួលមើល។

រូបភាព

- ម៉ាស៊ីន 1.2 ជំនួយដោយ Turbocharge កម្លាំង 137 សេស និងកម្លាំងរមួល 220 Nm

- ប្រើប្រអប់លេខ 6វគ្គ អូតូ

- ប្រព័ន្ធមើលកាមេរ៉ាខាងក្រោយ (Rear view Camera)

រូបភាព

- ប្រព័ន្ធសាកថ្មទូរសព្ទដោយឥតខ្សែ (Wireless Smartphone Charging)

- យ៉ាន់កង់ទំហំ ១៨ អ៉ីញ

- បំពាក់មកជាមួយ Speaker 6គ្រាប់ ធ្វើឲ្យការស្តាប់ចម្រៀងកាន់តែពិរោះ

រូបភាព

​- Automatic emergency braking / ប្រព័ន្ធចាប់ច្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់

- Forward collision alert / ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅផ្នែកខាងមុខ

- Front pedestrian braking / ប្រព័ន្ធចាប់ច្រាំងស្វ័យប្រវត្តិពេលមានថ្មើរជើងឆ្លងកាត់

- Following distance indicator / ប្រព័ន្ធរក្សាគម្លាតសុវត្ថិភាពរថយន្ត

- Lane keeps assist with lane departure warning / ប្រព័ន្ធដាស់តឿនពេលរ៉េចង្កូត ចេញពីគន្លងផ្លូវ និងរក្សារថយន្តក្នុងគន្លងផ្លូវសុវត្ថិភាព៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]