ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បី Cambodian Idol Junior កំពុងតែត្រៀមដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្នុងសប្តាហ៍ក្រោយនេះហើយ បន្ទាប់ពីបញ្ចប់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញនេះ។

ចូលមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ចម្រាញ់នៅតែបេក្ខជន ដែលជាប្អូនកុមារសុទ្ធតែមានសមត្ថភាពខ្ពស់ ចំនួន 6រូប ប៉ុណ្ណោះ ពោពេញដោយប្រជាប្រិយភាពមិនធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេក្ខជន TOP6 របស់ Cambodian Idol Junior ដែលបានឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញនោះ រួមមាន ញឹប កូវីត, ពិសី ស្រីនីន, ផល ម៉ីអ៊ី, វាសនា ធិណារាជ, សឹម ច័ន្ទរតន៍, និង សំ លីដា។

ដោយឡែកសម្រាប់វិញ្ញាសារច្រៀងជាគូក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កុមារា ស៊ឹម ច៍ន្ទរតន៍ និងកុមារី សំ លីដា ធ្វើបានល្អខ្លាំងហើយទទួលបានការគាំទ្រយ៉ាងពុះកញ្រ្ជោលពេញស្ទូឌីយោតែម្តង។

ហើយជាលទ្ធផល បេក្ខជនទាំងពីរនេះសុទ្ធតែទទួលបានការគាំទ្រឲ្យឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 កំពុងតែត្រៀមដំណើរទៅកាន់វគ្គដណ្តើមពាន ក្នុងសប្តាហ៍ក្រោយនេះហើយ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើប អ៉ីអន ម៉លភ្នំពេញ ជាន់ទី4៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]