ភ្នំពេញ៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មថ្មីបំផុតរបស់ខ្លួនគឺ ស្ថាបនា ទូទាត់ ដើម្បីជួយគ្រាំទ្រគ្រប់អាជីវកម្ម និងពាណិជ្ជករទាំងអស់ក្នុងការទទួលយកការទូទាត់ដោយគ្មានសាច់ប្រាក់តាមរយៈការប្រើប្រាស់ទូរសព្ទស្មាតហ្វូន។ ស្ថាបនា ទូទាត់ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់ដំណោះស្រាយទទួលយកការទូទាត់ដ៏ល្អសម្រាប់អាជីវកម្ម និងពាណិជ្ជករ ដើម្បីគ្រប់គ្រងការទូទាត់បានភ្លាមៗបែបឌីជីថលដោយមិនប្រើប្រាស់សាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងរហ័ស ជាពិសេសអាចធ្វើការទូទាត់តាមរយៈវិធីសាស្រ្តផ្សេងៗជាច្រើនដូចជា៖ KHQR, Mastercard, Visa, WeChat, Alipay និង Sathapana Rewards។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Fung Kai Jin ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖
លោកបានបន្ថែមទៀតថា៖
លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖
លោកបានបន្ថែមទៀតថា៖
លោកស្រី Winnie Wong នាយកគ្រប់គ្រង ក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖
លោកស្រីបានមានប្រសាសន៍ទៀតថា៖
លក្ខណៈពិសេសនៃស្ថាបនា ទូទាត់៖
1. គ្រប់គ្រងហាងជាច្រើនដោយងាយស្រួល៖ គ្រប់គ្រងដំណើរការលក់អាជីវកម្មច្រើនសាខារបស់អ្នកដោយចាត់ចែងអ្នកគិតលុយនៅហាងផ្សេងគ្នា នៅក្នុងកម្មវិធីតែមួយបានគ្រប់ពេលវេលា។
2. ពិនិត្យប្រតិបត្តិការភ្លាមៗ៖ តាមដានប្រតិបត្តិការទូទាត់ភ្លាមៗ។
3. សារជូនដំណឹងអំពីការទូទាត់ភ្លាមៗ៖ ទទួលបានសារជូនដំណឹងពីការទូទាត់ភ្លាមៗតាមកម្មវិធីស្ថាបនា ទូទាត់
4. ទទួលយកការទូទាត់តាមកូដ៖ មុខងារនេះត្រូវបានបង្កើតឡើងដើម្បីទទួលយកការទូទាត់ដោយសុវត្ថិភាពពីកម្មវិធីធនាគារណាមួយដែលមាន KHQR និងWeChat។ សម្រាប់ Alipay និងUPI នឹងមកដល់ក្នុងពេលឆាប់ៗនេះ។
5. ទទួលយកការទូទាត់តាមប័ណ្ណ៖ អនុញ្ញាតឱ្យអាជីវករទទួលការទូទាត់តាមបច្ចេកវិទ្យា contactless ពីម្ចាស់ប័ណ្ណនៅជុំវិញពិភពលោករួមមាន វីសា និងម៉ាស្ទ័រកាត បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈបច្ចេកវិទ្យាទូទាត់តាមទូរស័ព្ទប្រកបដោយសុវត្ថិភាពខ្ពស់នៅជុំវិញពិភពលោក។
6. TIP៖ មុខងារនេះអនុញ្ញាតឱ្យទទួល Tip។
7. Clerk ID៖ អាចចាត់ចែងបុគ្គលតាមតួនាទី និងបង្កើតលេខសម្គាល់បុគ្គលិក។
ដើម្បីប្រើប្រាស់ស្ថាបនា ទូទាត់ លោកអ្នកគ្រាន់តែទាញយក ស្ថាបនា ទូទាត់ ពី App Store ឬ Google Play Store។ បន្ទាប់មក លោកអ្នកអាចចូលទៅប្រើប្រាស់ស្ថាបនា ទូទាត់បានភ្លាមៗ តាមរយៈគណនីធនាគារ ស្ថាបនារបស់លោកអ្នក ហើយលោកអ្នកអាចរីករាយជាមួយនឹងអត្ថប្រយោជន៍ជាច្រើនរបស់ស្ថាបនា ទូទាត់។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.sathapana.com.kh/kh/digital-banking/business/sathapana-tutort
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង 172 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 360។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។
ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន2 “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]