ប្រទេសថៃ៖ ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា® នៅថ្ងៃនេះបានបង្ហាញមុខតារាសម្ដែង និងជាតារាម៉ូដែលដ៏ល្បីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺលោក វីន មេតាវីន (Win Metawin) ក្នុងនាមជាទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ដំបូងគេ ក្នុងការផ្សព្វផ្សាយយុទ្វនាការ «រូបមន្តនៃភាពរីករាយ» របស់ក្រុមហ៊ុន កូកា-កូឡា®។

យុទ្ធនាការ «រូបមន្តនៃភាពរីករាយ - Recipe for Magic» ប្រារព្ធឡើង ដើម្បីអបអរសាទរពីភាពរីករាយដ៏ពិតប្រាកដនៃការពិសាអាហារជុំគ្នា និងការប្រាស័្រយទាក់ទងរវាងបុគ្គល ដែលកើតឡើងកំឡុងពេលដែលយើងជួបជុំគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោលបំណងចំបងរបស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® គឺចង់បំផុសគំនិតមនុស្សគ្រប់រូបមកជួបជុំ និងចែករំលែកជាមួយគ្នា មិនត្រឹមតែចែករំលែកអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទទួលបាននូវអារម្មណ៍រីករាយ និងពេលវេលាល្អដែលមិនអាចបំភ្លេចបានតាមរយៈការពិសាអាហារជុំគ្នា ដូចជាសកម្មភាពរបស់លោក វីន មេតាវីន ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា® ជាឧទាហរណ៍ស្រាប់។

លោក វីន មេតាវីន (Win Metawin) បានលើកឡើងថា៖

លោកបន្តទៀតថា៖

ក្នុងអំឡុងពេលធ្វើយុទ្ធនាការនេះ លោក វីន ដែលមានចំណូលចិត្តជាអ្នកទទួលទានផងនោះ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា® ដើម្បីបង្ហាញរូបមន្តនៃភាពរីករាយរបស់គាត់ទៅកាន់អ្នកគាំទ្រ និងសហគមន៍ផងដែរ។ ក្នុងនោះក៏រួមបញ្ចូលទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មាន និងសកម្មភាពសង្គមមួយចំនួន។

ដោយនេះជាការបង្ហាញខ្លួនលើកដំបូងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ យុទ្ធនាការដែលនឹងធ្វើឡើងជាមួយ លោក​ វីន នឹងចាប់ផ្តើមដំណើរការនៅក្នុងប្រទេសថៃ ហ្វីលីពីន វៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។ការសហការក្នុងភាពជាដៃគូនេះ គឺផ្អែកទៅលើទស្សនវិស័យប្រចាំសកលរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា «ភាពរីករាយដ៏ពិតប្រាកដ - Real Magic» គឺត្រូវបានជឿជាក់ថាភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេទទួលទានអាហារជុំគ្នា៖ អ្វីដែលពួកគេត្រូវការនោះ គឺការលាយគ្រឿងផ្សំងាយៗដូចជា - បរិយាកាសល្អ មនុស្សជុំវិញខ្លួនល្អ អាហារឆ្ងាញ់ និងកូកា-កូឡា® ត្រជាក់ៗ។

តាមដានសកម្មភាពរបស់ វីន ជាមួយក្រុមហ៊ុន​ កូកា-កូឡា® នៅលើគេហទំព័រផ្លូវការរបស់យើង៖ Facebook, Instagram, និង Twitter ឬចូលទៅកាន់គេហទំព័រ www.coca-cola.com.

អំពីក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង

ក្រុមហ៊ុន កូកា-កូឡា​ គឺជាក្រុមហ៊ុនផលិតប្រភេទ​ភេសជ្ជៈ​តែមួយគត់ ដែល​មានផលិតផលលក់​​​​ប្រមាណជាង ២០០ប្រទេស និង​ដែនដី​​ ​​នៅ​លើពិភពលោក។ គោល​បំណង​របស់​ក្រុមហ៊ុន គឺផ្តល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុន កូកា-កូឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងត្បូង បម្រើប្រទេសចម្រុះចំនួន 25 ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ អូស្ត្រាលី នូវែលហ្សេឡង់ និងកោះប៉ាស៊ីហ្វិក។ យើងផ្តល់ជូននូវផលប័ត្រចម្រុះនៃភេសជ្ជៈដែលមានរសជាតិឆ្ងាញ់រួមមាន ភេសជ្ជៈដែលមានជាតិហ្គាស ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ អាហាររូបត្ថម្ភ ភេសជ្ជៈដែលមានជាតិរ៉ែសម្រាប់អ្នកហាត់កីឡា និងតែ។ យើង​កំពុង​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​នូវ​ផលប័ត្រផលិតផល​របស់​យើង រាប់ពីការកាត់​​បន្ថយ​ជាតិស្ករ​ក្នុង​ភេសជ្ជៈរបស់​យើង​រហូត​ដល់​ការ​នាំមកជូន​​ផលិត​ផល​ថ្មី​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​ទៅ​កាន់​ទីផ្សារ។ យើង​ព្យាយាម​បង្កើត​ឱ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​​ដល់​ជីវិត​របស់​​មនុស្សគ្រប់រូប សហគមន៍ និងភពផែនដី តាម​រយៈ​ការផ្តល់ទឹកស្អាតដល់សហគមន៍ ការ​កែច្នៃសម្បក​វេចខ្ចប់​​​ឡើងវិញ ការ​ប្រើប្រាស់​ប្រភពធនធាន​ប្រកប​ដោយ​និរន្តរភាព និង​ការ​កាត់​បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូននៅ​ទូទាំង​ខ្សែចង្វាក់​ផ្គត់ផ្តង់របស់​យើង។

រួម​ជាមួយ​នឹងដៃគូផ្គត់ផ្គង់​​ភេសជ្ជៈ​របស់​យើង ពួកយើងជួយ​នាំមក​នូវ​ឱកាស​​សេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​គេហទំព័រ www.coca-colacompany.com និង​​អាច​ស្វែង​រក​ពួក​យើង​នៅ​លើ​បណ្តាញសង្គម Twitter, Instagram, Facebook និង LinkedIn។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]